ទស្សនិកជនរីករាយជាមួយការប្រកួតបាញ់កាំជ្រួច “Made of Fairy Tales - ពិភពដ៏អស្ចារ្យ“

Chia sẻ
(VOVWORLD) - ជាមួយនឹងប្រធានបទ "Made of Fairy Tales - ពិភពដ៏អស្ចារ្យ" ក្រុមទាំងពីរបាននាំមកជូនទស្សនិកជននូវកម្មវិធីបាញ់កាំជ្រួចដ៏ពិសេសមួយនារាត្រីនៅទីក្រុង Da Nang ។
ទស្សនិកជនរីករាយជាមួយការប្រកួតបាញ់កាំជ្រួច “Made of Fairy Tales - ពិភពដ៏អស្ចារ្យ“ - ảnh 1ការសម្ដែងកាំជ្រួចរបស់ក្រុមហ្វាំងឡង់។ រូបថត៖ TTXVN

នាយប់ថ្ងៃទី ២៩ ខែមិថុនា នៅទីក្រុង Da Nang បានប្រព្រឹត្តិទៅរាត្រីប្រកួតទី ៤ នៃមហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang -DIFF 2024 បានប្រព្រឹត្តទៅដោយមានការចូលរួមពីក្រុមចិន និងក្រុមហ្វាំងឡង់។ ជាមួយនឹងប្រធានបទ "Made of Fairy Tales - ពិភពដ៏អស្ចារ្យ" ក្រុមទាំងពីរបាននាំមកជូនទស្សនិកជននូវកម្មវិធីបាញ់កាំជ្រួចដ៏ពិសេសមួយនារាត្រីនៅទីក្រុង Da Nang ។

អញ្ជើញចូលរួម DIFF ជាលើកដំបូង ក្រុមចិនបានធ្វើការសម្តែងដែលមានឈ្មោះថា "បទចម្រៀងរដូវក្ដៅ" ជាមួយនឹងការរចនាថ្មីថ្មោងទាំងស្រុងជាមួយនឹងសម្ភារៈបំភ្លឺដែលបំផុសគំនិតដោយសិល្បៈ "ប៉ាក់ដោយដៃបុរាណ" ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។

ទន្ទឹមនឹងនេះ ជាមួយនឹងការសម្តែងដែលមានឈ្មោះថា "A Million Dreams" ក្រុមហ្វាំងឡង់បាននាំទស្សនិកជនចូលទៅក្នុងសុបិនវេទមន្ត ដែលកាំជ្រួចត្រូវបានសម្ដែងជាមួយនឹងការរួមបញ្ចូលគ្នាដ៏ប្លែកជាមួយទឹក។ ការសម្តែងរបស់ក្រុមហ្វាំងឡង់បានបិទជាផ្លូវការរាត្រីប្រកួតចុងក្រោយនៃវគ្គជម្រុះ DIFF 2024។

ក្រោយចប់ការប្រកួត នាថ្ងៃតី ៣០ មិថុនា គណៈមេប្រយោគបានប្រកាសឈ្មោះក្រុមបាញ់កាំជ្រួចល្អជាងគេចំនួន ២ ដែលនឹងចូលវគ្គផ្តាច់ព្រ័ត្រនាល្ងាចថ្ងៃទី ១៣ ខែកក្កដាខាងមុខ៕

ប្រតិកម្មទៅវិញ