ចាប់ផ្តើមស៊ើបអង្កេត និងធ្វើស្ថិតិអំពីស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ជនជាតិភាគតិចចំនួន ៥៣

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែកក្កដា នៅខេត្ត Hoa Binh អគ្គនាយកដ្ឋានស្ថិតិទូទៅ (ក្រសួងផែនការ និងវិនិយោគ) បានសម្របសម្រួលជាមួយគណៈកម្មាធិការជនជាតិរៀបចំពិធីបើកការស៊ើបអង្កេត និងប្រមូលព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចចំនួន ៥៣ ទូទាំងប្រទេស។
ចាប់ផ្តើមស៊ើបអង្កេត និងធ្វើស្ថិតិអំពីស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ជនជាតិភាគតិចចំនួន ៥៣ - ảnh 1ត្រៀមខ្លួនសម្រាប់ការស៊ើបអង្កេតនៅឃុំ Tu Ly ស្រុក Da Bac ខេត្ត Hoa Binh (រូបថត៖ dangcongsan.vn)

ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅក្នុងខេត្ត និងទីក្រុងចំណុះមជ្ឈឹមចំនួន ៥៤ រួមទាំងខេត្តចំនួន ៥១ ដែលមានឃុំជាជនជាតិភាគតិច និងតំបន់ព្រៃភ្នំ និងខេត្ត ក្រុងចំនួន ៣ ដែលមានឃុំ/សង្កាត់/ទីប្រជុំជនដែលមានជនជាតិភាគតិចរស់នៅ (រួមទាំងទីក្រុងហូជីមិញ ខេត្ត Long An និងខេត្ត Ha Tinh ផងដែរ)។

ថ្លែងមតិក្នុងពិធី រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិលោក Hau A Lenh បានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតនឹងផ្តល់មូលដ្ឋានសម្រាប់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មាន និងទិន្នន័យស្ថិតិស្តីពីជនជាតិ ភាគតិចនៅវៀតណាម បម្រើតម្រូវការកសាង និងរៀបចំផែនការគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សម្រាប់តំបន់ជនជាតិភាគតិច ដំណាក់កាល ២០២៦ - ២០៣០; បំពេញតាមតម្រូវការនៃការចងក្រងសូចនាករមួយចំនួនក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយក៏បម្រើជាមូលដ្ឋានសម្រាប់ធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មាន និងទិន្នន័យស្ថិតិស្តីពីជនជាតិភាគតិចនៅវៀតណាមផងដែរ។ រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិលោក Hau A Lenh បានស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធនយោបាយទាំងមូលក្នុងខេត្ត សម្របសម្រួល និងដឹកនាំអនុវត្តការស៊ើបអង្កេតមូលដ្ឋានឲ្យបានល្អបំផុត។ ជាមួយគ្នានោះ ការងារឃោសនាត្រូវតែធ្វើបានល្អដែរដើម្បីឱ្យគ្រួសារជនជាតិភាគតិចក្នុងខេត្តយល់ពីគោលបំណង និងអត្ថន័យនៃការស្ទង់មតិ តាមនោះ សម្របសម្រួលយ៉ាងសកម្មជាមួយអ្នកស៊ើបអង្កេតស្ថិតិក្នុងការផ្តល់ព័ត៌មានពេញលេញ ត្រឹមត្រូវ និងទាន់ពេលវេលា។

លទ្ធផលនៃការស៊ើបអង្កេតនឹងត្រូវប្រគល់ជូនគណៈកម្មាធិការជនជាតិនៅខែមេសា ឆ្នាំ២០២៥ ហើយនឹងប្រកាសជាផ្លូវការមិនលើសពីខែកក្កដា ឆ្នាំ២០២៥ នៅឡើយ៕

ប្រតិកម្មទៅវិញ