|
ឧបនាយករដ្ឋមន្ត្រីលោកVuong Dinh Hue អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ទិវាទេសចរណ៍ Sam Son |
(VOV)_នាយប់ថ្ងៃទី២២មេសា នៅ Sam Son ខេត្ត Thanh Hoa បានប្រព្រឹត្តទៅ” មហោស្រព ១១០ឆ្នាំ ទេសចរណ៍ Sam Son” បើកពិធីបុណ្យទេសចរណ៍២០១៧ និងប្រកាសសេចក្ដីសម្រេចចិត្តទទួលស្គាល់ទីរួមខេត្ត Sam Son ក្លាយទៅជាទីក្រុងចំណុះខេត្ត Thanh Hoa ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖
“ ក្នុងរយៈពេលខាងមុខនេះ ខេត្ត Thanh Hoa ត្រូវយកចិត្តទុកដាក់បង្កើតផលិតផលទេសចរណ៍ពិសេសដោយឡែក ដើម្បីបង្កើតឡើងពាណិជ្ជសញ្ញារបស់ខ្លួន។ ខេត្ត និងទីក្រុង Sam Son ត្រូវបង្កើនការទាក់ទាញវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធទេចរណ៍ និងយកចិត្តទុកដាក់បណ្ដុះបណ្ដាប្រភពធនធានមនុស្ស កសាងបរិយាកាសទេសចរណ៍ អារិយធម៌ ដើម្បីបង្កើនកម្លាំងទាក់ទាញចំពោះភ្ញៀវទេសចរ។ Thanh Hoa ត្រូវខំប្រឹងប្រែងក្លាយទៅជាមណ្ឌលទេសចរណ៍ជាតិ រួមចំណែកជំរុញផ្នែកទេសចរណ៍វៀតណាមក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ប្រទេសជាតិ នាឆ្នាំ ២០២០៕”