ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានចុះសួរសុខទុក្ខនិងជួបធ្វើការជាមួយមជ្ឈមណ្ឌលសុខុមាលភាពទីក្រុងហូជីមិញ |
នាព្រឹកថ្ងៃទី ៣១ ខែសីហា ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានចុះសួរសុខទុក្ខនិងជួបធ្វើការជាមួយមជ្ឈមណ្ឌលសុខុមាលភាពទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើទីក្រុងហូជីមិញ បន្តកៀរគរប្រភពធនធានសង្គមបន្ថែមទៀត ដើម្បីរួមដៃគ្នាក្នុងការបង្ការជំងឺរាតត្បាត និងបានអំពាវនាវឱ្យអ្នកជំងឺ F0 ដែលបានជាសះស្បើយ ចូលរួមក្នុងការថែទាំអ្នកជំងឺដែលកំពុងព្យាបាល។ ទីក្រុងនេះក៏ត្រូវបង្កើតក្រុមឆ្លើយតបតាមអនឡាញ ដែលអាចចាត់តាំងសហភាពយុវជនដើម្បីកត់ត្រា ផ្ទៀងផ្ទាត់ ឆ្លើយតបនិងជួយប្រជាជនឲ្យបានយ៉ាងឆាប់រហ័ស។
ចាប់ពីថ្ងៃទី ១៥ ខែសីហាដល់ថ្ងៃទី ៣០ ខែសីហា មជ្ឈមណ្ឌលសុខុមាលភាពទទួលបានការជួយឧបត្ថម្ភទំនិញចាំបាច់ដើម្បីបម្រើដល់ប្រជាជនដែលជួបការលំបាកដោយសារការរីករាលដាល នៃជំងឺកូវីដ ១៩ ដែលមានតម្លៃជាង ៤១.៥ ពាន់លានដុង។ គិតត្រឹមថ្ងៃទី ២៩ ខែសីហា មជ្ឈមណ្ឌលបានរៃអង្គាសបានជាង ១,៨ លានកញ្ចប់សុខុមាលភាព (អំណោយនីមួយៗមានតម្លៃ ៣០ ម៉ឺនដុង) ហើយត្រូវបានបញ្ជូនទៅ ខ័ណ្ឌ ស្រុកនិងទីក្រុង Thu Duc ដើម្បីចែកចាយដល់គ្រួសារដែលជួបការលំបាកក្នុងតំបន់៕