ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីអំពីទុន ODA

Chia sẻ
(VOV)_នាថ្ងៃទី២៦មេសា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Pham Binh Minh និងជាប្រធានគណៈកម្មាធិការជាតិស្ដីអំពីការជួយ​ឧបត្ថម្ភ​អភិវឌ្ឍន៍​ជាផ្លូវការ (ODA) និងទុនកម្ចីអាទិភាព បានអញ្ជើញជាអធិបតីកិច្ច​ប្រជុំសាមញ្ញជាមួយ​បណ្ដាក្រសួង និងស្ថាប័ន ដើម្បីពិនិត្យមើល ដោះស្រាយការលំបាក ជំរុញគំរោងការណ៍បានប្រើប្រាស់ទុន ODA ទុនកម្ចីអាទិភាព។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក ​Pham Binh Minh 
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីអំពីទុន ODA - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញជាអធិបតីកិច្ចប្រជុំស្ដីអំពីទុន ODA

(VOV)_នាថ្ងៃទី២៦មេសា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក ​Pham Binh Minh និងជាប្រធានគណៈកម្មាធិការជាតិស្ដីអំពីការជួយ​ឧបត្ថម្ភ​អភិវឌ្ឍន៍​ជាផ្លូវការ (ODA) និងទុនកម្ចីអាទិភាព បានអញ្ជើញជាអធិបតីកិច្ច​ប្រជុំសាមញ្ញជាមួយ​បណ្ដាក្រសួង និងស្ថាប័ន ដើម្បីពិនិត្យមើល ដោះស្រាយការលំបាក ជំរុញគំរោងការណ៍បានប្រើប្រាស់ទុន ODA ទុនកម្ចីអាទិភាព។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក ​Pham Binh Minh បានសង្កត់ធ្ងន់ទៅលើសារសំខាន់ ​របស់​​ប្រភពទុនកម្ចីអាទិភាពនៅ​សេស​សល់របស់ធនាគារពិភពលោក (WB) ឆ្នាំសារពើព័ន្ធ ២០១៧ ក្នុងសភាពការណ៍​ដែល​ការប្រមូលផ្តុំទុនសំរាប់ការ​វិនិយោគអភិវឌ្ឍន៍នៅជួបឧបសគ្គជាច្រើន។​ ស្មារតី​របស់​រដ្ឋាភិបាលគឺប្តេជ្ញា​ចិត្តប្រែប្រមូលទុនអាទិភាពពីគំរោងការណ៍រំដោះថវិកាយឹត​យាវ​ ទៅអោយ​គំរោងការណ៍មានល្បឿនរំដោះថវិកាលឿន ដើម្បីឆ្លៀតយកប្រភព​ទុន​អា​ទិភាពនេះ។ ​ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ក៏បានបញ្ជាណែ​នាំ​អោយស្ថាប័ន​នានាត្រូវរួមសហការជិតស្និទ្ធជាមួយធនាគារជាតិ និងស្ថាប័នទាក់ទិន​នា​នា ​សម្រេចដំណើការត្រៀមរៀបចំគំរោងការណ៍ ធានាការចរចារជាមួយ WB ប្រព្រឹត្ត​ទៅប្រកបដោយប្រសិទ្ធភាព​៕

ប្រតិកម្មទៅវិញ