|
ឧប នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បាន អញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាកម្ពុជាសម្តេចហេង សំរិន |
(VOVworld)-នាព្រឹកថ្ងៃទី១៥មិនា មុននឹងចូលរួមនិងធ្វើជាសហអធិបតីកិច្ចប្រជុំ
លើកទី១៥នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជានិងសន្និសីទសហប្រតិបត្តិការ
និង អភិវឌ្ឍន៍បណ្តាខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី៩នៅរាជធានីភ្នំពេញ
ឧប នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បាន
អញ្ជើញជួបសម្តែងការគួរសមប្រធានរដ្ឋសភាកម្ពុជាសម្តេចហេង សំរិន។នៅទីនេះ
លោក Pham Binh Minh បានឲ្យដឹងថា នៅកិច្ចប្រជុំលើកទី១៥នៃគណៈកម្មាធិការ
ចម្រុះវៀតណាម-កម្ពុជានិងសន្និសីទសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៃបណ្តាខេត្ត
ជាប់ព្រំដែនវៀតណាម-កម្ពុជាលើកទី៩ ភាគីទាំងពីរបានផ្លាស់ប្តូរ និងស្វែងរករាល់
វិធានការសមស្របដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគឺ
វិស័យសេដ្ឋកិច្ច។ ឧបនាយករដ្ឋមន្ត្រីវៀតណាមបានស្នើរឲ្យរដ្ឋសភាកម្ពុជា បន្តផ្តោត
ការ យកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនានារបស់វៀត
ណាមធ្វើការវិនិយោគនិងអាជីវកម្មនៅកម្ពុជាក៏ដូចជាបង្កលក្ខណៈងាយស្រួលឲ្យអាណិកជនវៀតណាមរស់នៅស្ថិរភាពនៅកម្ពុជាផងដែរ។
នៅក្នុងពិធីនេះ ប្រធានរដ្ឋសភាសម្តេច ហេង សំរិនក៏បានសម្តែងនូវការពេញ
ចិត្តចំពោះការ អភិវឌ្ឍន៍វិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរត្រៀមរៀបចំនូវសកម្ម
ភាពអបអរ សាទរការរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត ថ្ងៃទី២៤
មិថុនា និង ឯកភាពចាត់ទុកថា នេះជាឱកាសសម្រាប់ផ្សព្វផ្សាយឲ្យប្រជាជននៃប្រ
ទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេង អំពីទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃ
ណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីមានការ
ទទួលខុស ត្រូវក្នុងការរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងនេះកាន់តែស្រស់បំព្រងជានិច្ច៕