ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់នូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងអំឡុងពេល៥៥ ឆ្នាំកន្លងមកនេះ កម្ពុជា និង វៀតណាមបានបញ្ជាក់យ៉ាងច្បាស់ចំពោះពិភពលោកនូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងប្រកបដោយភាពធន់នឹងការប្រែប្រួលខាង ភូមិសាស្ត្រនយោបាយក្នុងតំបន់ និងអន្តរជាតិ។ 
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់នូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅពិធីរំលឹកខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅរកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ២០២២។ (រូបថត៖ TTXVN)

នៅថ្ងៃទី២៤ និងទី២៥ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មាននិងផ្សព្វផ្សាយធំៗជាច្រើននៅកម្ពុជាបានបង្ហោះនិងចាក់ផ្សាយបទសម្ភាសន៍ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជានិងវៀតណាម (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២) និងអបអរសាទរឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០២២។

ក្នុងកិច្ចសម្ភាសន៍ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជា និងវៀតណាម គឺជាប្រទេសភូមិផងរបងជាមួយគ្នា ដែលមានទំនាក់ទំនងតាំងពីយូរលង់ណាស់មកហើយ។ ប្រទេសទាំងពីរបានឆ្លងកាត់ការលំបាកជាច្រើន ដោយរួមសុខរួមទុក្ខ និងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងបុព្វហេតុតស៊ូដណ្ដើមរឯករាជ្យ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនោះត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីរ។ នៅឆ្នាំ២០០៥ ទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាមត្រូវបានលើកកំពស់ទៅជា “ទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ”។

ក្នុងអំឡុងពេល៥៥ ឆ្នាំកន្លងមកនេះ កម្ពុជា និងវៀតណាមបានបញ្ជាក់យ៉ាងច្បាស់ចំពោះពិភពលោកនូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងប្រកបដោយភាពធន់នឹងការប្រែប្រួលខាង ភូមិសាស្ត្រនយោបាយក្នុងតំបន់ និងអន្តរជាតិ។ ប្រទេសទាំងពីរមានសមត្ថភាថែពរក្សា ហើយនាំទំនាក់ទំនងសាមគ្គីភាពដ៏ស្អិតរមួត កិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ និងគ្រប់ក្របខណ្ឌ ទាំងទ្វេភាគី និងពហុភាគី ឲ្យរីកចម្រើនជាលំដាប់នៅគ្រប់ដំណាក់កាល ក្នុងបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងដើម្បីផលប្រយោជន៍រវាងប្រទេសទាំងពីរ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងពិភពលោកទាំងមូលផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានប្រសិទ្ធពបវរមហាប្រសើរជូនចំពោះប្រទេសទាំងពីរក៏ដូចជាប្រជាជនកម្ពុជា-វៀតណាម ប្រកបដោយសុភមង្គល ភាពសម្បូររុងរឿងនិងការអភិវឌ្ឍន៍ ហើយទំនាក់ទំនងកម្ពុជា-វៀតណាមនឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ