ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសមេគង្គ- Lancang លើកទី៣ |
(VOVworld) - នាថ្ងៃទី ១៥ ថ្នូ នៅខេត្ត Yunnan ប្រទេសចិន បានប្រារព្ធឡើងសន្និសីទរដ្ឋមន្ត្រីការ បរទេសសហប្រតិបត្តិការមេគង្គ- Lancang លើកទី៣ (MLC) ដោយមានការចូលរួមរបស់ រដ្ឋមន្ត្រីការបរទេសរបស់កម្ពុជាឡាវមីយ៉ាន់ម៉ាថៃចិននិងវៀតណាម។ គណៈប្រតិភូវៀតណាម ដឹកនាំដោយឧបបាយករដមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh។ ថ្លែងមតិ នៅសន្និសីទលើកនេះ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានទទួលស្គាល់លទ្ធផលលេច ធ្លោនៃកិចច្សហប្រតិបត្តិការ MLC ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ វាយតំលៃខ្ពស់ចំពោះការខំ ប្រឹងប្រែងរបស់ចិននិងការចូលរួមយ៉ាងសកម្មម្ចាស់ការនៃប្រទេសនានាតាមបណ្តោយទន្លេ មេគង្គ។ លោក Pham Binh Minh ក៏បានសង្កត់ធ្ងន់ទៅលើការរួមវិភាគទានយ៉ាងសកម្មនិង ប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងដំណើរការសាកងយន្តការធ្វើសកម្មភាពក៏ដូចជាការផ្តើមគំនិតគំរោងការណ៍សហប្រតិបត្តិការជាក់ស្តែងដែលបង្ហាញនូវតម្រូវការរួមរបស់ ប្រទេសជាសមាជិកនានា។ ឧបនាយករដ្ឋមន្ត្រីវៀតណាមចាត់ទុកថា៖ អាចជួយឧបត្ថម្ភក្រប ដោយប្រសិទ្ធភាពប្រទេសជាសមជិកនានាក្តាប់ជាប់ឱកាសអភិវឌ្ឍន៍ថ្មី ហើយដោះស្រាយ ការសាកល្បងរួម កិច្ចសហប្រតិបត្តិការ MLC គប្បីប្រមូលផ្តុំទៅលើការបង្កើនកិច្ចសហប្រតិ បត្តិការគ្រប់គ្រងនិងប្រើប្រាស់និរន្តរភាពប្រភពទឹកទន្លេមេគង្គសំដៅទទួលបានសមភាពខាងផលប្រយោជន៍និងការទទួលខុសត្រូវរវាងប្រទេសតាមបណ្តោយទន្លេមេគង្គ។ កិច្ចសហការ រវាង MLC និងគណៈកម្មការទន្លេមេកង្គ (MRC) នឹងជួយពង្រីកប្រៀបខ្លាំងនៃអង្គការនីមួយៗ ហើយឆ្លើយតបនឹងតម្រូវការល្អថែមទៀតអំពីការចែករំលែកព័ត៌មានការស្រាវជ្រាវរួមនិងការ លើកកំពស់សមត្ថភាពគ្រប់គ្រងនិងសហការ។ នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi៕