ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono |
ក្នុងឱកាសអមដំណើរប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទៅបំពេញដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅជប៉ុននោះ នាថ្ងៃទី ៣០ ឧសភា នៅទីស្ដីការក្រសួងការបរទេសជប៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីរៀបចំប្រកបដោយជោគជ័យរាល់សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងនាឆ្នាំ ២០១៨។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការនៅក្នុងវេទិកា នៃអង្គការសហប្រជាជាតិ APEC និងសន្និសីទអាស៊ាននានា។ រីឯខ្លួនវិញ លោក Taro Kono បានវាយតំលៃខ្ពស់ចំពោះការរៀបចំប្រកបដោយជោគជ័យឆ្នាំ APEC២០១៧ ហើយថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធិ និងសកម្មរបស់វៀតណាមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរបាស៊ីហ្វិក (CPTPP)។ រីឯខ្លួនវិញ លោក Pham Binh Minh បានអះអាងថា៖នឹងសហការយ៉ាងជិតស្និទ្ធជាមួយជប៉ុន ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុន (២០១៨ - ២០២១ ) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុនប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងផងដែរ៕