ឧបនាយករដ្ឋមន្ត្រី លោកPham Binh Minh៖ច្បាប់អន្តរជាតិជាកត្តាចាំបាច់ដើម្បីធានាបរិយាកាសអន្តរជាតិស្ថិរភាព

Chia sẻ
(VOV)_​នៅ​សន្និសីទរដ្ឋមន្ត្រី ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ​និង​ទើប​លេច​ចេញជួរមុខលើពិភពលោក (G20) ​នៅទីក្រុងBonn ( ប្រ​ទេស​អាល្លឺម៉ង)​ នាថ្ងៃទី១៧ កុម្ភះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​វៀតណាម​ លោក Pham Binh Minh បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងកិច្ចប្រជុំពិ​ភាក្សា
ឧបនាយករដ្ឋមន្ត្រី លោកPham Binh Minh៖ច្បាប់អន្តរជាតិជាកត្តាចាំបាច់ដើម្បីធានាបរិយាកាសអន្តរជាតិស្ថិរភាព - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោកPham Binh Minh៖ច្បាប់អន្តរជាតិជាកត្តាចាំបាច់ដើម្បីធានាបរិយាកាសអន្តរជាតិស្ថិរភាព

          (VOV)_​នៅ​សន្និសីទរដ្ឋមន្ត្រី ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ​និង​ទើប​លេច​
ចេញជួរមុខលើពិភពលោក (G20) ​នៅទីក្រុងBonn ( ប្រ​ទេស​អាល្លឺម៉ង)​ នាថ្ងៃទី១៧ 
កុម្ភះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​វៀតណាម​ លោក Pham Binh Minh
 បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងកិច្ចប្រជុំពិ​ភាក្សា ​ស្ដីអំពី៖ការរក្សាសន្តិភាព
 ក្នុងពិភពលោកមួយ​ស្មុគ្រស្មាញ និងអញ្ជើញចូលរួម​ជំនួប​ធ្វើ​ការដោយប្រធានបទ៖
កិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្វ្រីក។ ​ ឧបនាយករដ្ឋមន្ត្រី ​លោក Pham Binh
Minh បានអះអាងថា៖ច្បាប់អន្តរជាតិ​ជាកត្តា​ចាំបាច់​ដើម្បីធានាបរិយាកាសអន្តរ
ជាតិស្ថិរភាព តាមនោះ ការគោរពនិង​អនុវត្តតាមច្បាប់អន្តរជាតិជាលក្ខណះសម្រេច
ដំបូង ដើម្បីរក្សាសន្តិភាពចីរភាព។​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​​ 
លោក Pham Binh Minh បាន​អំពាវនាវអោយប្រទេសទាំងឡាយត្រូវដោះស្រាយជំលោះ
ដោយសន្តិវិធី ​គោរពច្បាប់អន្តរជាតិ និងដំណើការគតិយុត្តិនិងការទូត។

          ​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស​វៀតណាម លោក Pham Binh
 Minh សង្កត់ធ្ងន់ទៅលើតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងការកសាង​បរិយា
កាសសន្តិភាព នៅអាស៊ីអាគ្នេយ៍ និងស្នើអោយបណ្ដាប្រទេស G20 បន្តគាំទ្រតួនា
ទីមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងតំបន់។ ទន្ទឹមនឹងនោះ ​ឧបនាយករដ្ឋមន្ត្រីក៏បាន
លើកឡើងតួនាទីរបស់ប្រទេសជាម្ចាស់ផ្ទះ APEC ២០១៧ របស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ