ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតពិសេសវៀតណាម - ជប៉ុន លោក Sugi Ryotaro (រូបថតៈ TTXVN) |
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ ចំពោះរាល់ការរួមចំណែកជាវិជ្ជមានរបស់លោក Sugi Ryotaro សម្រាប់ចំណងមិត្តភាពវៀតណាម - ជប៉ុន ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ព្រមទាំងជឿជាក់ថា ជាមួយនឹងកិត្យានុភាពរបស់ខ្លួន ឯកអគ្គរដ្ឋទូតពិសេសវៀតណាម - ជប៉ុន លោក Sugi Ryotaro នឹងបន្តមានការផ្តួចផ្តើមគំនិតរួមទាំងសកម្មភាពជាក់ស្តែងជាច្រើនថែមទៀត ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្រ្តយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរ ក្នុងវិស័យជាច្រើន ជាពិសេស ជំរុញខ្លាំងការផ្សព្វផ្សាយរូបភាពវៀតណាមនៅប្រទេសជប៉ុននាពេលខាងមុខ។
សូមគូសបញ្ជាក់ថា ទិវាអាស៊ាន-ជប៉ុនជាគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shizo នៅឯកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន កាលពីឆ្នាំ ២០១៨ ផងដែរ៕