|
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam៖ ជំរុញខ្លាំងការងារថែទាំសុខភាពសំរាប់ជនចាស់ជរា |
(VOV)_នារសៀលថ្ងៃទី២៧ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិទទួល
បន្ទុកជនចាស់ជរាវៀតណាមបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ ២០១៦ និង
អនុវត្តភារកិច្ចឆ្នាំ ២០១៧។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Vu Duc Dam បានសង្កត់ធ្ងន់ថា៖ ផ្នែកសុខាភិបាលត្រូវដាក់ចេញនុវនីតិវិធីមាន
លក្ខណះស្តង់ដា ណែនាំប្រព័ន្ធថែទាំសុខភាពសំរាប់ជនចាស់ជរា នៅតាមមូលដ្ឋាន
សុខាភិបាល និងប្រការសំខាន់ជាងនេះទៅទៀតគឺនៅតាមតំបន់ជនបទនិងព្រៃ
ភ្នំ។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ក៏បានក្រើនរំលឹកក្រសួងអប់រំ និង
បណ្ដុះបណ្ដាល ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចត្រូវរួមសហការជាមួយ
សមាគមជនចាស់ជរាវៀតណាមព្រមទាំងសមាគមជំរុញការសិក្សារៀនសូត្រវៀត
ណាម កសាងកម្មវិធីអប់រំជាបន្តសំរាប់មនុស្សពេញវ័យ អំពីការផ្សព្វផ្សាយចំណេះ
ដឹង ព័ត៌មានអំពីច្បាប់ និងគោលនយោបាយសំរាប់ប្រជាជន៕