អញ្ជើញចូលរួមក្នុងពិធីនេះមាន វត្តមាន ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបមកពីក្រ សួង ស្ថាប័នមួយចំនួនទៀតផង។
គម្រោងនេះត្រូវបានអនុម័តដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមដែលមានសមត្ថភាពផលិតបាន ៤០,៦ មេហ្កាវ៉ាត់ ហើយគ្រោងនឹងសម្រេចនិង ដាក់ឲ្យដំណើរការមុនខែមិថុនាឆ្នាំ ២០១៩។
មុននោះ នារសៀលថ្ងៃទី ១៥ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh និងសមាជិកសភានីតិកាលទី ១៤ មណ្ឌល Long An បានចូលរួមសន្និសីទ ជួប ប្រាស្រ័យជាមួយអ្នកបោះឆ្នោតដែលជាថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំមន្ទីរនានា សំដៅផ្ទៀងស្តាប់យោបល់មុនសម័យប្រជុំលើកទី ៦ រដ្ឋសភាវៀតណាម នីតិកាល ទី ១៤ ដែលនឹងប្រារព្ធនាពេលខាងមុខ៕