ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញទៅបំពេញការងារនៅខេត្ត Soc Trang |
នាថ្ងៃទី១៧កក្កដា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh រួមជាមួយក្រុមការងារ រដ្ឋាភិបាលបានអញ្ជើញទៅបំពេញការងារនៅខេត្ត Soc Trang (ភាគខាងត្បូងវៀតណាម)។ ថ្លែងមតិនៅក្នុងជំនួបធ្វើការ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានស្នើថា៖ ដើម្បីទទួលអោយបានគោលដៅនានាអំពីការអភិវឌ្ឍន៍លឿន ខ្លាំង ចីរភាព Soc Trangត្រូវបំពេញល្អថែមទៀតគោលនូវនយោបាយជនជាតិ ខំប្រឹងប្រែងកាត់បន្ថយអត្រាគ្រួសារក្រីក្រ ក្នុងចំណោមជនរួមជាតិជាជនជាតិភាគតិច ជាប្រចាំឆ្នាំជាង៣% អនុវត្តល្អការងារថែទាំជីវភាពរស់នៅសំរាប់ជនរួមជាតិជាជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការងារឃោសនាអំពីគោលនយោបាយ ច្បាប់ របស់រដ្ឋចំពោះប្រជាពលរដ្ឋ បង្កលក្ហខណះងាយស្រួលបំផុត ដើម្បីជនរួមជាតិជាជនជាតិភាគតិចទាក់ទងនឹងបណ្ដាគោលនយោបាយរដ្ឋ ស្ដីអំពីការជួយឧបត្ថម្ភវិនិយោគ អភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ចីរភាព និងបានសិក្សារៀនសូត្រ។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយចំពោះសិស្សានុសិស្សជាកូនចៅជនរួមជាតិជាជនជាតិខ្មែរនិងគ្រួសារគោលនយោបាយខ្មែរនៅក្នុងតំបន់ ផងដែរ៕