ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងថាមពលឡាវ

Chia sẻ
(VOVworld)-នាថ្ងៃទី២១កក្កដា ក្នុងការទទួលជួបជាមួយលោក Viraphonh Viravong អនុរដ្ឋមន្ត្រីក្រសួងថាមពលនិងរ៉ែឡាវដែលកំពុងបំពេញទស្សនកិច្ចការ
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងថាមពលឡាវ - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung អញ្ជើញទទួលជួបជាមួយលោក Viraphonh Viravong អនុរដ្ឋមន្ត្រីក្រសួងថាមពលនិងរ៉ែឡាវ

(VOVworld)-នាថ្ងៃទី២១កក្កដា ក្នុងការទទួលជួបជាមួយលោក Viraphonh Viravong
អនុរដ្ឋមន្ត្រីក្រសួងថាមពលនិងរ៉ែឡាវដែលកំពុងបំពេញទស្សនកិច្ចការ​ងារនៅវៀត
ណាមនោះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បាន
ស្នើរឲ្យភាគីទាំងពីរ គប្បីពិនិត្យឡើងវិញនូវគម្រោងការមួយចំនួន និងរកឃើញសក្តា
នុពលនៃប្រទេសនីមួយៗ ដើម្បីពីនោះ អង្គភាពអាជីវកម្មវៀត ណាម អាចធ្វើការវិនិ
យោគនិងសហប្រតិបត្តិការលើវិស័យបង្កើតប្រព័ន្ធអគ្គិសនី ការបញ្ជូនថាមពល និង
ផ្គតផ្គង់អគ្គិសនីសម្រាប់ទាំងវៀតណាមនិងឡាវ។

        រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីក្រសួងថាមពលនិងរ៉ែរបស់ឡាវលោក Viraphonh
Viravong បានឲ្យដឹងថា ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលឡាវមានការយកចិត្ត
ទុកដាក់ជាពិសេសលើវិស័យថាមពល ជាពិសេសគឺការអភិវឌ្ឍន៍ប្រព័ន្ធអគ្គិសនី
 ការបញ្ចូនថាមពល ជាដើម។ ឡាវមានបំណងជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការ
ជាមួយបណ្តាអង្គភាពអាជីវកម្មធំៗរបស់វៀតណាម ដែលមានបទពិសោធន៍ច្រើន
 លើវិស័យនេះ៕

ប្រតិកម្មទៅវិញ