ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីននិងឥណ្ឌូនេស៊ី

Chia sẻ
(VOV)_នាថ្ងៃទី២០កុម្ភះ នៅខាងក្រៅសន្និសីទចង្អៀត រដ្ឋមន្ត្រីការបរទេស​អាស៊ាននៅកោះ Boracayហ្វីលីពីន ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ​បរទេស​​វៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ហ្វីលីពីន Perfecto Yasay។ នៅក្នុងជំនួបនេះ 
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីននិងឥណ្ឌូនេស៊ី - ảnh 1
ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន Perfecto Yasay

(VOV)_នាថ្ងៃទី២០កុម្ភះ នៅខាងក្រៅសន្និសីទចង្អៀត រដ្ឋមន្ត្រីការបរទេស​អា
ស៊ាននៅកោះ Boracayហ្វីលីពីន ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ​បរទេស​​វៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ​រដ្ឋមន្ត្រី​ការ​បរ
ទេស​ហ្វីលីពីន Perfecto Yasay។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញ
អនុវត្តកិច្ច​ព្រមព្រៀង លើកកំពស់ប្រសិទ្ធិភាពយន្តការសហប្រតិបត្តិការ។​រដ្ឋមន្ត្រី
ទាំងពីររូប ក៏​បាន​ឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន បទពិ
សោធន៍ និងកិច្ច​សហ​ប្រតិបត្តិការបង្ការប្រឆាំងបទល្មើស ភេរវកម្ម បទល្មើសគ្រឿង
ញៀននិងជួញដូរ​មនុស្ស។ 

          ភាគីទាំងពីរក៏បានឯកភាពអំពីការជំរុញសាមគ្គីភាព និងរក្សាតួនាទីជា
មជ្ឈ​មណ្ឌលរបស់អាស៊ាន ក្នុងបញ្ហាធំៗ ដែលទាក់ទិនដល់សន្តិសុខ ផលប្រយោជន៍
របស់ប្រទេសនីមួយៗ និងរបស់តំបន់។ និងអះអាងជាថ្មីម្តងទៀត សារសំខាន់របស់
ការធានាសន្តិភាពស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាស
ចរណ៍នៅ​សមុទ្រខាងកើត ក៏ដូចជាការដោះស្រាយជំលោះ នៅសមុទ្រដោយច្បាប់
អន្តរជាតិ ​ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២។

          ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi
 ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ និង
សន្យា​ចែករំលែកព័ត៌មាន រួមសហការជិតស្និទ្ធជាមួយគ្នាក្នុងបញ្ហាបង្កាប្រឆាំងភេរវ
កម្ម។ ​លោក Retno Marsudi ​បានសង្កត់ធ្ងន់ថា៖ឥណ្ឌូនេស៊ីនឹងសហប្រតិបត្តិការ​ជិត
ស្និទ្ធ​ជា​មួយ​វៀតណាមក្នុងឆ្នាំ APEC ២០១៧ និងជំរុញអាស៊ាន ដើរតួនាទីជាមជ្ឈ
មណ្ឌល ​អភិវឌ្ឍន៍សរសរទ្រូងទាំងបីគឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និង
បើក​ទូលាយ​កិច្ចសហប្រតិបត្តិការជាមួយភាគិខាងក្រៅ។

          ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើសារសំ
ខាន់​នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាស
ចរណ៍។ ភាគីទាំងពីរបានឯកភាពរក្សាគោលជំហររួមគឺដោះស្រាយជំលោះដោយ
សន្តិវីធី ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានUNCLOS ១៩៨២៕

ប្រតិកម្មទៅវិញ