ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតហ្វាំង

Chia sẻ
(VOVWORLD) -នាថ្ងៃទី២៥ខែមករា ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូត ហ្វាំងឡង់ Kari Kahiluoto ក្នុង ឱកាសមកទទួលបេសកកម្មការទូតនៅ វៀតណាម។ 
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតហ្វាំង - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់Kari Kahiluoto ក្នុងឱកាសមកទទួលបេសកកម្មការទូតនៅវៀតណាម 

នៅក្នុងជំនួបនេះ លោក Pham Binh Minh បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតហ្វាំងឡង់រួមជាមួយក្រសួង ស្ថាប័ន និងដៃគូវៀតណាម ស្វែង រកនូវឱកាសសហប្រតិបត្តិការថ្មី។ លោកឧបនាយករដ្ឋមន្ត្រីវៀត ណាម បានស្នើឲ្យរដ្ឋាភិបាលហ្វាំងឡង់និងលោកឯកអគ្គរដ្ឋទូត បង្កើនរាល់វិធានការ ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេស លើកទឹកចិត្ត ឲ្យសហគ្រាសហ្វាំងឡង់មកធ្វើការវិនិយោគ អាជីវកម្មនៅ វៀតណាម។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Kali Kahiluoto បានអះអាងថា នឹងរួមចំណែកសកម្មក្នុងការជម្រុញទំនាក់ទំនងហ្វាំងឡង់-វៀតណាមឲ្យកាន់ តែអភិវឌ្ឍន៍ស៊ីជម្រៅថែម ទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ