ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឥណ្ឌា

Chia sẻ
(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Sushma Swaraj ឧប នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា ចាប់ពីថ្ងៃទី៣ដល់ថ្ងៃ៥កក្កដាឆ្នាំ ២០១៧។ 
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឥណ្ឌា - ảnh 1 លោក Pham Binh Minh បានអញ្ជើញជួបចចារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក Sushma Swaraj (រូបថតៈ TTXVN)

នាពេលរសៀលថ្ងៃទី៤កក្កដា នៅរដ្ឋធានី New Delhi លោក Pham Binh Minh បានអញ្ជើញជួបចចារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក Sushma Swaraj។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនយោ បាយយ៉ាងកក់ក្តៅរវាងវៀតណាមជាមួយឥណ្ឌា។ ភាគីទាំងពីរក៏បានអះអាង បង្កើន កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យា សាស្ត្រ ជួបប្រាស្រ័យ  វប្បធម៌និងជួបប្រាស្រ័យប្រជាជនផងដែរ។ ភាគីទាំងពីរបានចាត់ទុកថា គប្បីរក្សាកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ជាពិសេសបង្កើនកិច្ចសហប្រតិ បត្តិការក្នុងការទប់ទល់ប្រកបដោយប្រសិទ្ធិ ភាពចំពោះរាល់ការសាកល្បងសន្តិសុខ ប្រពៃណី និងក្រៅប្រពៃណីដើម្បីផលប្រ យោជន៍របស់ប្រទេសទាំងពីរក៏ដូចជារួម ចំណែកកសាងបរិយាកាសសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុង តំបន់និងលើពិភពលោក។ ភាគីទាំងពីរក៏បានអះអាងសារជាថ្មី នូវគោលការណ៍គោរពច្បាប់អន្តរជាតិ ដោះស្រាយ ជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

        បញ្ចប់កិច្ចចចារ នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Sushma Swaraj បាន អញ្ជើញចុះហត្ថលេខាលើកម្មវិធីសកម្មភាពសំដៅអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យ ដំណាក់កាល២០១៧-២០២០ រវាងវៀតណាមនិងឥណ្ឌា។

        ក៏នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមនិងថ្លែងបទ សន្ទរកថាសំខាន់ៗនៅក្នុងជំនួបសន្ទនា Delhi ទី៩ ក្រោមប្រធានបទ “ទំនាក់ទំនងឥណ្ឌា -អាស៊ាន៖ កសាងដំណើរការសម្រាប់២៥ឆ្នាំខាងមុខ”៕

ប្រតិកម្មទៅវិញ