|
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសបារាំង Jean Marc Ayrault (រូបថតៈ VGP/Quang Hiếu) |
(VOVworld)-នាថ្ងៃទី១៥កក្កដា ក្នុងក្របខ័ណ្ឌនៃសន្និសិទជាន់ខ្ពស់ ASEM ១១
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង រដ្ឋមន្ត្រីការបរទេសអ៊ីតា
លីនិងរដ្ឋមន្ត្រីការបរទេសអៀកឡង់។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង Jean Marc Ayrault លោក Pham
Binh Minh បានតាងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាមផ្តាំផ្ញើសេចក្តី រំលែក
ទុកយ៉ាងជ្រាលជ្រៅទៅដល់រដ្ឋាភិបាលនិងប្រជាជនបារាំង រួមទាំងគ្រួសារ ជនរង
គ្រោះក្នុងការវាយប្រហារភេរវកម្មដែលកើតមានឡើងនាយប់ថ្ងៃទី១៤កក្កដានៅ
ក្រុង Nice និងមានបំណងថា ប្រជាជនបារាំងនឹងឆ្លងផុតការលំបាកនេះ។ ហើយ
នៅទីនេះ រដ្ឋមន្ត្រីការបរទេសបារាំងបានអះអាងថា ប្រធានាធិបតីបារាំង លោក
Francois Holland នឹងអញ្ជើញមកបំពេញទស្សនកិច្ចវៀតណាមនាខែកញ្ញាខាង
មុខ និងចាត់ទុកនេះជារបត់មួយសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ
រវាងប្រទេសទាំងពីរលើគ្រប់វិស័យជាពិសេសគឺវិស័យសេដ្ឋកិច្ច។
|
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ជួបសន្ទនាទ្វេភាគី
ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីតាលីPaolo Gentiloni |
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីតាលីPaolo Gentiloni លោក Pham Binh
Minh បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋសភាអ៊ីតាលីបានអនុម័តលើកិច្ចព្រម ព្រៀង
ដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-EU (PCA) ក៏ដូចជា ការដែល
EU និងវៀតណាមឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពា ណិជ្ជកម្មសេរី
វៀតណាម -EU(EVFTA)។
នៅក្នុងជំនួបជាមួយសមភាគីអៀកឡង់ Charlie Flanagan លោក Pham Binh
Minh បានគាំទ្រដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអៀកឡង់ គ្រោង
នឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៦។នៅទីនេះ រដ្ឋមន្ត្រីការបរទេសអៀកឡង់ មាន
បំណងថា ប្រទេសទាំងពីរនឹងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងបើក
ទូលាយទីផ្សារនាំចេញទំនិញរបស់អៀកឡង់ចូលមកវៀតណាមនិង ទីផ្សារអាស៊ី
អាគ្នេយ៍៕