ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue អញ្ជើញធ្វើការងារនៅទីក្រុង Hai Phong |
លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៨ ជាឆ្នាំសំខាន់សំរាប់ទីក្រុង Hai Phong ដើម្បីបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ និងបង្កើតសន្ទុះសម្រាប់ការរីកចម្រើននៅឆ្នាំបន្តបន្ទាប់ទៀត។ ជាពិសេស ទីក្រុង Hai Phong គួរតែផ្តោតលើការអនុវត្តយ៉ាង ឆាប់រហ័សនិងធានាគុណភាពលើគម្រោងសំខាន់ៗដែលមានឥទ្ធពលយ៉ាងរីកសាយភាយដើម្បីជំរុញការអភិវឌ្ឍន៍ទីក្រុងនិងតំបន់សេដ្ឋកិច្ចស្នូលនៅភាគខាងជើងវៀតណាមផងដែរ។
ចំពោះការអនុវត្តវិនិយោគសាធារណៈលោក Vuong Dinh Hue បានក្រើនរំលឹកថា ទីក្រុង Hai Phong គប្បីសហការជាមួយ គ្រប់ក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធនានា ដើម្បីពន្លឿនការបើកចំណាយថវិការវិនិយោគសាធារណៈ ក៏ដូចជា ដោះស្រាយ ឧបសគ្គទាំងឡាយក្នុងដំណើរការអនុវត្តផងដែរ៕