|
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue អញ្ជើញទៅជូនពរឆ្នាំថ្មីធនាគារ Vietcombank |
(VOV)_នាព្រឹកថ្ងៃទី២កុម្ភះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បាន
អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី កម្មាភិបាល បុគ្គលិកធនាគារពាណិជ្ជកម្ម
ភាគហ៊ុនវៀតណាម (Vietcombank) ។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីបានស្នើ
អោយធនាគារត្រូវបន្តខំប្រឹងប្រែងថែមទៀតដើម្បីដល់ឆ្នាំ២០២០ ចូលក្នុង Top ៣០០
ស្ថាប័នពាណិជ្ជកម្មធំបំផុតលើពិភពលោក។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh
Hue ក៏បានសង្កត់ធ្ងន់ថា៖ Vietcombank ត្រូវឈានទៅមុខ ក្នុងវិស័យអាទិភាព ដូច
ជា៖រៀបចំរចនាសម្ព័ន្ធធនាគារឡើងវិញ ដោះស្រាយបញ្ហាបំណុលខូច៕