|
ឧបនាយករដ្ឋមន្ត្រី Vuong Dinh Hue ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីឡាវ |
(VOV)_នៅក្នុងជំនួបសន្ទនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឡាវ លោក Somdy Douangdy នាថ្ងៃទី៤ សីហា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក
Vuong Dinh Hue វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងហិរញ្ញវត្ថុ ក្នុង
ដំណាក់កាល ២០១១-២០១៥ ទន្ទឹមនឹងនោះ ចាត់ទុកថា៖រូបសណ្ឋានសហប្រតិបត្តិការ
រវាងក្រសួងហិរញ្ញវត្ថុជារូបសណ្ឋានសហប្រតិបត្តិការប្រសិទ្ធិភាពជាងគេ រវាងក្រសួងនា
នានៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីទាំងពីររូប ក៏បានចាត់ទុកថា៖កិច្ចសហប្រ
តិបត្តិការថ្មី ដំណាក់កាល ២០១៦-២០២០ រវាងប្រទេសទាំងពីរ នឹងជាការកំណត់ទិស
ដៅសំខាន់ ដើម្បីសកម្មភាពសហប្រតិបត្តិការរវាងស្ថាប័នហិរញ្ញវត្ថុ វៀតណាម និងឡាវ
នាពេលខាងមុខនេះ។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ
ជាន់ខ្ពស់ អ្នកជំនាញការ ចែករំលែកបទពិសោធន៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គោល
នយោបាយសារពើពន្ធ…លៗ