|
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា |
(VOV)_នាថ្ងៃទី៣១ កក្កដា នៅទីក្រុង Yangon (ប្រទេសមីយ៉ាន់ម៉ា) ឧបនាយក
រដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានមានជំនួបធ្វើការជាមួយអនុប្រធានាធិ
បតីមីយ៉ាន់ម៉ា លោក Henry Van Thio ក្នុងឱកាសចូលរួមវេទិកា៖ប្រទេសចំនួន៤-ទី
មកដល់តែមួយ។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងថា៖វៀតណាម
វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព និងប្រពៃណីរវាងវៀត
ណាមនិងមីយ៉ាន់ម៉ាក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ និងខំប្រឹងប្រែងរួមជាមួយមីយ៉ាន់
ម៉ាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ខ្លាំងក្លា ស៊ីជំរៅនាពេលខាងមុខ
នេះ។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើអោយមីយ៉ាន់ម៉ា បន្តបង្ក
លក្ខណះ ជួយឧបត្ថម្ភសហគ្រាសវៀតណាម វិនិយោគ ធ្វើអាជីវកម្មនៅមីយ៉ាន់ម៉ា និង
វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយមីយ៉ាន់ម៉ា ក្នុងវិស័យវៀតណាមមាន
ឧត្តមភាព។ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក Henry Van Thio ជឿជាក់ថា៖ ទំនាក់
ទំនងមិត្តភាពយូរអង្វែងវៀតណាមនិងមីយ៉ាន់ម៉ា នឹងអភិវឌ្ឍន៍ខ្លាំងក្លា ហើយកាន់
តែបើកទូលាយលើគ្រប់វិស័យ។
ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam និងអនុប្រធានាធិ
បតីមីយ៉ាន់ម៉ា លោក Henry Van Thio បានអញ្ជើញចូលរួមពិធីបើកសម្ពោធន៍ធនាគារ
វិនិយោគនិងអភិវឌ្ឍន៍វៀតណាម ( BIDV) និងបើកសម្ពោធន៍សណ្ឋាគារ Melia – Hoang
Anh Gia Lai នៅទីក្រុង Yangon៕