ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធ ក្រុមហ៊ុនប្រេងឧស្ម័ន្ធរុស្ស៊ី

Chia sẻ
(VOVWORLD) - ទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធរុស្ស៊ី Zarubezhneft នៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី ២៥ មករា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក  Trinh Dinh Dung បានអះអាងថា៖ វៀតណាមលើកទឹកចិត្តអភិវឌ្ឍន៍ ថែមទៀតកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរលើវិស័យប្រេង ឧស្ម័ន្ធ។ 
ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung  ទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធ ក្រុមហ៊ុនប្រេងឧស្ម័ន្ធរុស្ស៊ី  - ảnh 1

ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung  ទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធ

ក្រុមហ៊ុនប្រេងឧស្ម័ន្ធរុស្ស៊ី Zarubezhneft 

(VOVworld) – ទទួលជួបសន្ទនាជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធរុស្ស៊ី Zarubezhneft នៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី ២៥ មករា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក  Trinh Dinh Dung បានអះអាងថា៖ វៀតណាមលើកទឹកចិត្តអភិវឌ្ឍន៍ ថែមទៀតកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរលើវិស័យប្រេង ឧស្ម័ន្ធ។ ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិ បត្តិការលើវិស័យប្រេងឧស្ម័ន្ធរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីនាពេលកន្លងទៅ ហើយ សង្កត់ធ្ងន់ថា៖ នេះជាវិស័យស្នូលនិងប្រសិទ្ធភាពមួយក្នុងចំណោមវិស័យសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី ដែលនាំមកនូវចំណូលធំធេងសំរាប់ថវិការរបស់ប្រទេសនិមួយៗ។  លោក Trinh Dinh Dung បានស្នើថា៖ នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធ Zarubezhneft សហការស្អិតរមួតជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិវៀតណាម ដើម្បីរកវិធានការកាត់បន្ថយចំណាយ លើកកំពស់ប្រសិទ្ធភាពធ្វើសកម្មភាព សំរាប់សហគ្រាសសាជីវកម្ម Vietsopetro និង Rusvietpetro ផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា ពង្រីកអតិបរមាប្រសិទ្ធភាពអណ្តូងប្រេងឧស្ម័ន្ធដែលកំពុងធ្វើអាជីវកម្ម ព្រមទាំង ស្វែង រកយ៉ាងសកម្មបណ្ដាអណ្តូងប្រេងឧស្ម័ន្ធថ្មីៗទៀត៕ 

ប្រតិកម្មទៅវិញ