ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានចាត់ទុកថា ការដកកាតលឿងរបស់ EC គឺជាភារកិច្ចចាំបាច់ ដើម្បីឆ្ពោះទៅរកការនេសាទប្រកបដោយនិរន្តរភាព ធានាផលប្រយោជន៍របស់អ្នកនេសាទ។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិក្នុងសម័យប្រជុំ។ រូបថត៖ Tran Hieu/VOV |
ឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ពីតម្រូវការក្នុងការកសាងមូលដ្ឋានទិន្នន័យ សម្រាប់ការគ្រប់គ្រងទូកនេសាទ។ កងទ័ពការពារព្រំដែនត្រូវគ្រប់គ្រងទូកនេសាទដែលចេញពីច្រកទ្វារសមុទ្រ និងគ្រប់គ្រងវាដោយទិន្នន័យផ្នែកទន់ ទាក់ទងនឹងការដោះស្រាយការបំពាន IUU ចាំបាច់ត្រូវធានាឱ្យមានភាពតឹងរ៉ឹង ប៉ុន្តែត្រូវសមហេតុសមផល៖ “ចាំបាច់ត្រូវពិនិត្យឡើងវិញនូវបញ្ហាទាំងអស់នៃការចុះឈ្មោះនិងការលុបឈ្មោះ។ យើងត្រូវបង្កើតនិងបំពេញបន្ថែមទិន្នន័យនេះ មិនត្រឹមតែសម្រាប់កប៉ាល់ដែលកំពុងប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កប៉ាល់ដែលត្រូវបានលុបឈ្មោះផងដែរ។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បានណៃនាំឱ្យមូលដ្ឋានដែលមានច្រកទ្វារសមុទ្រនិងកងកម្លាំងផ្សេងទៀត អនុវត្តប្រកបដោយសមកាលកម្ម ដើម្បីដោះស្រាយស្ថានភាពនេះទាំងស្រុង”។
យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ គិតត្រឹមបច្ចុប្បន្ន វៀតណាមមានទូកនេសាទចំនួន ៨៤ ៧២០ គ្រឿងដែលកំពុងប្រតិបត្តិការ។ អត្រានៃការដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរបានឈានដល់ ៩៨,៦% ៕