ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើជាធិបតីសន្និសីទ លាតត្រដាងគំរោងការណ៍លេខ 896

Chia sẻ
(VOVworld) – គំរោងការណ៍លេខ 896 របស់នាយករដ្ឋមន្ត្រី
រដ្ឋាភិបាល វៀតណាមគឺជាគំរោងការណ៍មេកាត់បន្ថយបែបប
ទរដ្ឋបាលសំរាប់ប្រជាពលរដ្ឋនិងមូលដ្ឋានឯកសារដែលទាក់
ទិនដល់ការគ្រប់គ្រងប្រជាជនដំណាក់កាល ២០១៣-២០២០។ 
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ធ្វើជាធិបតីសន្និសីទ លាតត្រដាងគំរោងការណ៍លេខ 896 - ảnh 1
ឧបនាយករដ្ឋមន្ត្រី  Nguyen Xuan Phuc ធ្វើជាធិបតីសន្និសីទលាតត្រដាងគំរោងការណ៍លេខ 896 (Image: baodientuchinhphu.vn)

(VOVworld) – គំរោងការណ៍លេខ 896 របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមគឺជា
គំរោងការណ៍មេកាត់បន្ថយបែបបទរដ្ឋបាលសំរាប់ប្រជាពលរដ្ឋនិងមូលដ្ឋានឯកសារ
ដែលទាក់ទិនដល់ការគ្រប់គ្រងប្រជាជនដំណាក់កាល ២០១៣-២០២០។ ថ្លែងមតិ
សន្និដ្ឋាននៅសន្និសីទលាតត្រដាងគំរោងការណ៍ លេខ 896 ដែលបានប្រព្រឹត្តទៅនា
ព្រឹកថ្ងៃទី ១១ កុម្ភៈ​ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និង
ជាប្រធានគណៈកម្មាធិការបញ្ជា ណែនាំគំរោងការណ៍នេះបានស្នើឲ្យសមាជិកនៃ
គណៈកម្មាធិការទាំងឡាយប្រមូលផ្តុំទៅលើការអនុវត្តព្រមៗគ្នាភារកិច្ចរបស់ខ្លួនត
ភ្ជាប់នឹងការសុក្រិដ មូលដ្ឋានគិត្តិយុត្ត ធានាការចូលរួមយ៉ាងសកម្មរបស់អ្នកជំនាញ
ការនានានៅក្នុង និងក្រៅប្រទេស ដើម្បីសម្រេចគំរោងការណ៍ប្រកបដោយជោគជ័យ។
ដោយឈរ លើស្មារតីនេះ ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងនគបាលសុក្រិដការ
កសាង គំរោងការអនុវត្តមូលដ្ឋានឯកសារជាតិអំពីប្រជាជនសំដៅដាក់ជូនរដ្ឋាភិបាល
យ៉ាងឆាប់ៗ។ ជាពិសេស ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងផ្នែកក្នុងតំបន់ដោះស្រាយ
ការលំបាកក្នុងដំណើរការអនុវត្តគំរោងការណ៍នេះ៕

ប្រតិកម្មទៅវិញ