ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអ្នកផ្តល់ជំនួយចំពោះការងារបង្កា ប្រឆាំង HIV/AIDS

Chia sẻ
ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ការជួយឧបត្ថម្ភ ប្រកបដោយមានប្រសិទ្ធភាព​របស់ ​បណ្ដាឯកអគ្គរដ្ឋទូត អង្គការអន្តរជាតិ អ្នកផ្តល់ជំនួយ ចំពោះការងារបង្កា ប្រឆាំង HIV/AIDS គ្រឿងញៀន ពេស្យាចារ នៅវៀតណាម ក្នុងរយះបេលកន្លងទៅ។

(VOV)_នៅក្នុងជំនួបសន្ទនាជាមួយ គណះប្រតិភូបណ្ដាឯកអគ្គរដ្ឋទូត អង្គ
ការ​អន្តរជាតិ អ្នកផ្តល់ជំនួយ ចំពោះការងារបង្កា ប្រឆាំង HIV/AIDS គ្រឿងញៀន ​ពេស្យាចារ នៅវៀតណាម ដឹកនាំដោយលោកស្រី Pratibha Mechta អ្នកសម្រុះ​
សម្រួល​ប្រចាំការ និងជា ប្រធានក្រុមអ្នកសម្រុះសម្រួល មិនផ្លូវការអំពី HIV ​( ស្ថាប័ន អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម) នៅទីក្រុងហាណូយ នាថ្ងៃ
ទី ១១ ធ្នូ​ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ការជួយឧបត្ថម្ភ ប្រកបដោយមានប្រសិទ្ធភាព​របស់ ​បណ្ដា​ឯកអគ្គរដ្ឋទូត អង្គការអន្តរជាតិ អ្នកផ្តល់ជំនួយ ចំពោះការងារបង្កា ប្រឆាំង HIV/AIDS គ្រឿងញៀន ពេស្យាចារ នៅវៀតណាម ក្នុងរយះបេលកន្លងទៅ។ ក្រៅពីការខំប្រឹងប្រែង របស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការងារ
 បង្កា​ប្រឆាំង HIV/AIDS ឧបនាយករដ្ឋមន្ត្រី ​ Nguyen Xuan Phuc មានគោល​បំ
ណង​ថា÷​បន្តទទួលបានការជួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការចំពោះ​វៀត​
ណាម។​ លោក​ស្រី Pratibha Mechta អះអាងថា÷ បណ្ដាអ្នកផ្តល់ជំនួយ ​នៅតែ​បន្តជួយឧបត្ថម្ភវៀត​ណាម អនុវត្តយុទ្ធសាស្ត្រ អំពីការបង្កា ប្រឆាំង HIV/AIDS 
ប្រកបដោយ​មាន​ប្រសិទ្ធ​ភាព៕

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអ្នកផ្តល់ជំនួយចំពោះការងារបង្កា ប្រឆាំង HIV/AIDS  - ảnh 1
លោកស្រី Pratibha Mechta និង ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc (http://tintuc.vnn.vn)


ប្រតិកម្មទៅវិញ