ឧបករណ៍ Kit Real-time LAMP ធ្វើតេស្តកូវីដ ១៩ យ៉ាងឆាប់រហ័ស ដែល​មានស្តង់ដារស្មើនឹង PCR គ្រោងនឹងមានវត្តមាននាដើមខែធ្នូ

Chia sẻ
(VOVWORLD) - ឧបករណ៍ Kit Real-time LAMP ធ្វើតេស្តកូវីដ ១៩ យ៉ាងឆាប់រហ័ស របស់ក្រុមហ៊ុន Sao Thai Duong និងមហាវិទ្យាល័យពហុបច្ចេកទេសហាណូយ ដែលមានស្តង់ដារស្មើនឹងវិធីធ្វើតេស្ត Real-time PCR គ្រោងនឹង ចេញវត្តមាននាដើមខែធ្នូ។ 
ឧបករណ៍ Kit Real-time LAMP ធ្វើតេស្តកូវីដ ១៩ យ៉ាងឆាប់រហ័ស ដែល​មានស្តង់ដារស្មើនឹង PCR គ្រោងនឹងមានវត្តមាននាដើមខែធ្នូ - ảnh 1 រូបថត៖ VOV

ឧបករណ៍ Kit នេះអាចឆ្លើយតបតម្រូវការធ្វើតេស្តសម្រាប់បរិមាណភ្ញៀវឆ្លងដែនក្នុងពេលតែមួយ ប្រសិនបើបើកជើងហោះហើរពាណិជ្ជកម្មឡើងវិញ ហើយតាមនោះជួយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ នេះគឺជាខ្លឹមសារ ដែលត្រូវបានលើកឡើងនៅក្នុងសន្និសីទចែករំលែកនិងឧទ្ទេសនាមដល់សហគមន៍អន្តរជាតិនៅវៀតណាម ស្ដីពីការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការប្រយុទ្ធប្រឆាំង និងព្យាបាលជំងឺកូវីដ ១៩ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៥ ខែវិច្ឆិកានៅទីក្រុងហាណូយ។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោកស្រី Nguyen Thi Huong Lien អគ្គនាយិការងក្រុមហ៊ុន Sao Thai Duong បានឲ្យដឹងថា៖ “ឧបករណ៍ Kit Real-time LAMP នេះអាចរកឃើញវីរុសក្នុងរយៈពេល ១ ម៉ោង គិតចាប់ពីពេលយកសំណាក ដល់ពេលចេញលទ្ធផល។ យើងខ្ញុំបានសម្រេចរួចរាល់ការសិក្សាស្រាវជ្រាវ ឧបករណ៍ Kit នេះក្នុងមន្ទីរពិសោធន៍ ហើយកំពុងរង់ចាំលទ្ធផលវាយតម្លៃគ្លីនិកនៅវិទ្យាស្ថានជាតិអនាម័យ រោគរាតត្បាត មជ្ឈឹម។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងដាក់ពាក្យសុំការអនុញ្ញាតពីក្រសួងសុខាភិបាល។ យើងខ្ញុំសង្ឃឹមថានឹងត្រូវបានចុះបញ្ជីនៅវៀតណាម និងអឺរ៉ុបនាចុងខែវច្ឆិកាខាងមុខ”៕

ប្រតិកម្មទៅវិញ