ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២៤៖ CNN នឹងរៀបចំការជជែកដេញ​ដោល​ផ្ទាល់លើកដំបូងរវាងបេក្ខជន Donal Trump និង Joe Biden

Chia sẻ
(VOVWORLD) - បច្ចុប្បន្ននេះ CNN និងបេក្ខជនទាំងពីររូបមិនទាន់បានប្រកាសប្រធានបទជជែកដេញដោលឡើយ  ប៉ុន្តែនេះគឺជាការជជែកដេញដោលដោយផ្ទាល់ដំបូងបំផុតក្នុងប្រវត្តិសាស្ត្របោះឆ្នោតប្រធានាធិបតីអាមេរិករវាងបេក្ខជនជួរមុខនៃគណបក្សទាំងពីរ។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២៤៖ CNN នឹងរៀបចំការជជែកដេញ​ដោល​ផ្ទាល់លើកដំបូងរវាងបេក្ខជន Donal Trump និង Joe Biden - ảnh 1អតីតប្រធានាធិបតី Donald Trump និងប្រធានាធិបតីបច្ចុប្បន្ន Joe Biden ។ រូបថត៖ CNBC

នាថ្ងៃទី ១៥ ខែឧសភា (ម៉ោងនៅសហរដ្ឋអាមេរិក) ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្នលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យ និងបេក្ខជនប្រធានាធិបតីលោក Donald Trump នៃគណបក្សសាធារណៈរដ្ឋបានទទួលសេចក្ដីអញ្ជើញចូលរួមការជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍ផ្ទាល់ ដែលរៀបចំដោយទូរទស្សន៍ CNN នាចុងខែមិថុនា។ បច្ចុប្បន្ននេះ CNN និងបេក្ខជនទាំងពីររូបមិនទាន់បានប្រកាសប្រធានបទជជែកដេញដោលឡើយ  ប៉ុន្តែនេះគឺជាការជជែកដេញដោលដោយផ្ទាល់ដំបូងបំផុតក្នុងប្រវត្តិសាស្ត្របោះឆ្នោតប្រធានាធិបតីអាមេរិករវាងបេក្ខជនជួរមុខនៃគណបក្សទាំងពីរ។

លទ្ធផលនៃការស្ទង់មតិសាធារណៈថ្មីៗបំផុតបានឲ្យដឹងថា លោក Trump កំពុងបង្កើនឧត្តមភាពនៅតាមរដ្ឋ"សមរភូមិ" សំខាន់ៗ ស្ទើរតែទាំងអស់។ យោងតាមការស្ទង់មតិរបស់ Times/Siena និង The Philadelphia Inquirer បានឲ្យដឹងថា លោក Trump កំពុងនាំមុខលោក Biden នៅតាមរដ្ឋចំនួន ៥ ក្នុងចំណោមរដ្ឋសមរភូមិទាំង ៦ ដែលមានអត្ថន័យសម្រេចកំណត់ចំពោះការបោះឆ្នោត។ ក្នុងពេលនោះ យោងតាមការស្ទង់មតិរបស់កាសែត New York Times បានបង្ហាញថា លោក Biden បន្តទទួលបានការគាំទ្រយ៉ាងរឹងមាំពីក្រុមម្ចាស់បោះឆ្នោតដែលមានវ័យចំណាស់ និងស្បែកស៕

ប្រតិកម្មទៅវិញ