|
ឧទ្ទេសនាមអំពីសៀវភៅស្ដីពីជនរងគ្រោះដោយជាតិ គីមីពុលពណ៌លឿងទុំជាមួយមិត្តភក្តិ បារាំង (TTXVN) |
(VOV)_នាថ្ងៃទី ២៥ មិនា ក្នុងក្របខ័ណ្ឌនៃ "ទិវាវៀតណាម" ដែលត្រូវបានប្រារព្ធ
ឡើងនៅទីក្រុង Valenton ខេត្ត Val de Marne ជាយក្រុងប៉ារីសប្រទេសបារាំង លោកស្រី
Tran To Nga ជាអាណិកជនវៀតណាមមួយរូប នៅបារាំងនិងជាជនរងគ្រោះដោយជាតិ គីមីពុលពណ៌លឿងទុំ ដែលកំពុងដំណើរការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនគីមីអាមេរិកចំនួន
26 នោះ បានសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋទីក្រុង Valenton ព្រមទាំងបាន
ឧទ្ទេសនាមសៀវភៅមានចំណងជើងថា “Ma terre empoisonnée” (ទឹកដីត្រូវបំពុលរបស់ខ្ញុំ)
។លោកស្រីក៏បានរៀបរាប់អំពីសង្រ្គាមដោយ អាមេរិកបង្កនៅវៀតណាម ហើយប្រើប្រាស់
ជាតិ គីមីពុលពណ៌លឿងទុំសម្រាប់មនុស្សនិងធម្មជាតិនៅវៀតណាមផងដែរ។ សៀវភៅ
នេះត្រូវបានបោះពុម្ភផ្សាយនាខែមិនា ឆ្នាំ ២០១៦ ៕