|
គ្រូបង្រៀនប្រវត្តិសាស្ត្រទំនាក់ទំនងកិច្ចការបរទេសរបស់អាមេរិកនិងប្រវត្តិសាស្ត្រ វៀតណាមនៅមហាវិទ្យាល័យ Dartmounth (រដ្ឋ New Hamshire អាមេរិក) បណ្ឌិត Edward Miller (Image: dantri.com) |
(VOVworld) – វាយតំលៃអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyan Shiyou 981 ខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម គ្រូបង្រៀនប្រវត្តិសាស្ត្រទំនាក់ទំនងកិច្ចការបរទេសរបស់អាមេរិកនិងប្រវត្តិសាស្ត្រ
វៀតណាមនៅមហាវិទ្យាល័យ Dartmounth (រដ្ឋ New Hamshire អាមេរិក) បណ្ឌិត
Edward Miller បានចាត់ទុកថា៖ ឧត្តមភាពរបស់វៀតណាមនាបច្ចុប្បន្នគឺការគាំទ្រ
នៃ សហគមន៍អន្តរជាតិ។ បណ្ឌិត Miller បានសង្កត់ធ្ងន់ថា៖ វៀតណាមកំពុងទទួល
បាន ការគាំទ្ររបស់សាធារណៈមតិអន្តរជាតិ។ សមាគមន៍អន្តរជាតិសឲ្យឃើញថា៖ អំពើរបស់ចិនមិនត្រឹមតែនៅសមុទ្រខាងកើតប៉ុណ្ណោះទេថែមទាំងនៅសមុទ្រ
Hoa Tung ទៀតផងបានបង្ហាញដ៏ច្បាស់លាស់ការដែល ប៉េកាំងកំពុងប្រដេញតាម
រូបសណ្ឋានវាទទីនៅលើសមុទ្រ។ប្រការនេះធ្វើឲ្យសហគមន៍អន្តរជាតិមិន្ទិល
សង្ស័យចិន។ ដោយហេតុនេះឧត្តមភាពរបស់វៀតណាមគឺឆ្លៀតយកការគាំទ្រ
របស់សហគមន៍អន្តរជាតិដើម្បីដោះស្រាយជំលោះ។ការដាក់ស្ថានីយ៍ខួងរបស់ចិន
មិនមែនជាគោលដៅសេដ្ឋកិច្ចទេគឺឈរនៅពីក្រោយនោះការអនុវត្តន៍នយោបាយ។ ប៉េកាំងកំពុងប្រើប្រាស់ឧត្តមភាពរបស់ខ្លួនអំពីយោធាដើម្បីស្វែងររបៀបផ្លាស់ប្តូរ
ស្ថានភាពនៅសមុទ្រខាងកើត។ ប៉ុន្តែតំលៃដែលគេត្រូវសង់ទៅវិញនោះគឺគិត្យានុភាព
នៃប្រទេសនេះលើឆាក់អន្តរជាតិ។ តាមលោក Miller ថា៖ អាមេរិកមានផលប្រយោជន៍
ដ៏ធំធេងនិងមានការយកចិត្តទុកដាក់ដល់បញ្ហាសេរីភាពនាវាចរណ៍និងការផ្លាស់ប្តូរ
ពាណិជ្ជកម្មនៅសមុទ្រខាងកើត។ បណ្ដាថ្នាក់ដឹកនាំអាមេរិកមានការព្រួយបារម្ភដ៏
ជ្រាលជ្រៅដល់អំពើរបស់ចិននៅសមុទ្រខាងកើតនាពេលថ្មីៗនេះ៕