រូបភាព៖ Shutterstock |
កិច្ចប្រជុំនេះ ត្រូវបានក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលឥណ្ឌាសម្របសម្រួលរៀបចំឡើង ដោយផ្តោតលើបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឥណ្ឌានឹងផ្តួចផ្តើមការពិភាក្សានៅថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយបន្ទាប់មករៀបចំផែនការកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល G20 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ ២០២៣។ ភាគីនានានឹងផ្តោតលើការពិភាក្សាអំពីបញ្ហាសំខាន់ៗ ដែលទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក រួមទាំងទស្សនវិស័យសេដ្ឋកិច្ចសកល រចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ការអភិវឌ្ឍន៍ និងហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ពន្ធអន្តរជាតិ និងបញ្ហាក្នុងវិស័យហិរញ្ញវត្ថុជាដើម។
បច្ចុប្បន្ន G20 ស្រូបយកជាង ៩០% នៃទំហំសរុបនៃសេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះប្រទេសជាសមាជិករួមមាន៖ សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៊ីតាលី កាណាដា (ក្រុម G7) កូរ៉េខាងត្បូង អូស្ត្រាលី (ប្រទេសអភិវឌ្ឍន៍ចំនួនពីរ ប៉ុន្តែមិនមែនជាសមាជិក G7) ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង ម៉ិកស៊ិក ឥណ្ឌូណេស៊ី អាហ្សង់ទីន អារ៉ាប៊ីសាអូឌីត ទួរគី (ប្រទេស ឧស្សាហកម្មថ្មី និងកំពុងអភិវឌ្ឍន៍) ជាមួយសហភាពអឺរ៉ុបជាសមាជិកពិសេស៕