ឥណ្ឌូនេស៊ីអះអាងនូវការសន្យាជំរុញដំណើរការសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអ៊ែល

Chia sẻ
(VOVworld) - នាថ្ងៃទី៦ មិថុនា នៅពេលអញ្ជើញចូល
រួមសន្និសីទរដ្ឋមន្រ្តីអំពីដំណើរការសន្តិភាពនៅមជ្ឈឹម
បូព៌ា ដែលត្រូវបានរៀបចំឡើងនៅទីក្រុងប៉ារីស
ប្រទេសបារាំងនោះ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី
លោកស្រី Retno Marsudiបានអះអាងថា​ ជាប្រទេសអ៊ីស្លាមធំបំផុតលើពិភពលោក ឥណ្ឌូនេស៊ីនឹងបន្តជួយឧបត្ថម្ភខាងនយោបាយ មនុស្សធម៌និងអភិវឌ្ឍន៍ ព្រមទាំងជំរុញសន្តិភាពនៅប៉ាឡេស្ទីន។
ឥណ្ឌូនេស៊ីអះអាងនូវការសន្យាជំរុញដំណើរការសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអ៊ែល - ảnh 1
រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី៦ មិថុនា នៅពេលអញ្ជើញចូលរួមសន្និសីទរដ្ឋមន្រ្តីអំពីដំណើរ
ការសន្តិភាពនៅមជ្ឈឹមបូព៌ា ដែលត្រូវបានរៀបចំឡើងនៅទីក្រុងប៉ារីស ប្រទេស
បារាំងនោះ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានអះអាងថា​
ជាប្រទេសអ៊ីស្លាមធំបំផុតលើពិភពលោក ឥណ្ឌូនេស៊ីនឹងបន្តជួយឧបត្ថម្ភខាងនយោ
បាយ មនុស្សធម៌និងអភិវឌ្ឍន៍ ព្រមទាំងជំរុញសន្តិភាពនៅ ប៉ាឡេស្ទីន។នៅសន្និ
សិទលើកនេះ បណ្ដារដ្ឋមន្រ្តីបានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រចំពោះការស្វែង
រកដំណោះស្រាយដ៏យូរអង្វែងនិងពេញលេញសំរាប់ ជំលោះប៉ាឡេស្ទីន-អ៊ីស្រា
អ៊ែលដែលបានអូសបន្លាយក្នុងអំឡុង៥០ឆ្នាំ ហើយ សង្កត់ធ្ងន់ថា ខឿនសន្តិភាព
យូរអង្វែងមួយរវាងប្រទេសទាំងពីរ គឺអាច ទទួលបានឆ្លងតាមរយៈការចរចាររវាង
ភាគីទាំងពីរដើម្បីឯកភាពលើដំណោះស្រាយមួយដែលក្នុងនោះទាំងប៉ាឡេស្ទីន
និងអ៊ីស្រាអ៊ែលនឹងរស់នៅក្នុងសន្តិសុខនិង សន្តិភាព៕

ប្រតិកម្មទៅវិញ