ឥណ្ឌូនេស៊ីសកម្មក្នុងតួនាទីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននិង G20

Chia sẻ
(VOVWORLD) -  ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានឲ្យដឹងថា គណៈចាត់តាំងបណ្ដាព្រឹត្តិការណ៍យ៉ាងធំធេងនោះ បានជ្រើសរើសទីរួមស្រុក Labuan Bajo ជាកន្លែងរៀបចំផ្លូវការ។
ឥណ្ឌូនេស៊ីសកម្មក្នុងតួនាទីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននិង G20 - ảnh 1 ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (ខាងឆ្វេង មនុស្សទី៣) (រូបថត៖ AFP / TTXVN)

ទោះបីរយៈពេល ៣ ឆ្នាំទើបបានប្រព្រឹត្តិទៅក៏ដោយ តែឥណ្ឌូណេស៊ីដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍និងទើបលេចចេញជូនមុខនៅលើពិភពលោក (G20) និងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)នៅឆ្នាំ ២០២៣ បានជំរុញខ្លាំងការរៀបចំ។ ថ្លែងមតិនាថ្ងៃទី ២០ ខែមករា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានឲ្យដឹងថា គណៈចាត់តាំងបណ្ដាព្រឹត្តិការណ៍យ៉ាងធំធេងនោះ បានជ្រើសរើសទីរួមស្រុក Labuan Bajo ជាកន្លែងរៀបចំផ្លូវការ។ លោកប្រធានាធិបតី Widodo បានសង្កត់ធ្ងន់ថា បន្ទុកការងារដែលឥណ្ឌូណេស៊ីត្រូវការបញ្ចប់នៅចុងឆ្នាំនេះគឺធំធេងណាស់ប៉ុន្តែប្រទេសម្ចាស់ផ្ទះនេះបានរៀបចំគ្រប់បែបយ៉ាងតាំងពីហេដ្ឋារចនាសម្ព័ន្ធទីកន្លែងទឹកស្អាតនិងការគ្រប់គ្រងសំរាម៕

ប្រតិកម្មទៅវិញ