ឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេចក្លាយទៅជាមជ្ឈមណ្ឌលវ៉ាក់សាំងបង្ការកូវីដ ១៩ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក

Chia sẻ
(VOVWORLD) - លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបានអំពាវនាវឲ្យពង្រីកទម្រង់មជ្ឈ មណ្ឌលផលិតវ៉ាក់សាំងតាមបច្ចេកវិទ្យា mRNA ដែលបានបង្កើតនៅអាហ្វ្រិកខាងត្បូង នៅតាមតំបន់ផ្សេងៗទៀតដើម្បីជំរុញល្បឿនផលិតវ៉ាក់សាំង។ 
ក្នុងបរិបទនៃការខ្វះខាតប្រភពផ្គត់ផ្គង់វ៉ាក់សាំងលើទូទាំងពិភពលោក ឥណ្ឌូនេស៊ី បានប្រកាសថា ប្រទេសនេះត្រៀមខ្លួនជាស្រេចក្លាយទៅជាមជ្ឈមណ្ឌលផលិត វ៉ាក់សាំងកូវីដ ១៩ នៃតំបន់អាស៊ី-
ប៉ាស៊ីហ្វិក។
ឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេចក្លាយទៅជាមជ្ឈមណ្ឌលវ៉ាក់សាំងបង្ការកូវីដ ១៩ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក  - ảnh 1រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi។ (រូបថត៖ Tribunnews)
សេចក្ដីប្រកាសពោលខាងលើត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្ព័ន្ធភាពវ៉ាក់សាំង Gavi ជាមួយ សហប្រធាននៃក្រុមទីផ្សារ ជឿនលឿន COVAX (AMC)។ ថ្លែងនៅសន្និសីទសារ ព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកញ្ញា លោកស្រីរដ្ឋមន្រ្តី Marsudi ចាត់ទុក ថា ពិភពលោកកំពុងជួបប្រទះនឹងស្ថានភាពខ្វះខាតប្រភពផ្គត់ផ្គង់វ៉ាក់សាំង។ ហេតុ ដូច្នេះ អ្នកផលិតវ៉ាក់សាំងត្រូវបង្កើនសមត្ថភាពផលិតកម្ម ខណៈដែលប្រទេសកំពុង អភិវឌ្ឍនានាត្រូវតែបានចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។
លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបានអំពាវនាវឲ្យពង្រីកទម្រង់មជ្ឈ មណ្ឌលផលិតវ៉ាក់សាំងតាមបច្ចេកវិទ្យា mRNA ដែលបានបង្កើតនៅអាហ្វ្រិកខាងត្បូង នៅតាមតំបន់ផ្សេងៗទៀតដើម្បីជំរុញល្បឿនផលិតវ៉ាក់សាំង។ ក្រៅពីការបង្កើន បរិមាណ ឥណ្ឌូនេស៊ីក៏បានលើកទឹកចិត្តយន្តការចែករំលែកវ៉ាក់សាំងពីប្រទេស មានចំនួនវ៉ាក់សាំងលើស ជូនដល់ប្រទេសមានប្រាក់ចំណូលទាបនិងមធ្យមផងដែរ៕

ប្រតិកម្មទៅវិញ