ឥណ្ឌូនេស៊ី៖ កើតឡើងការបំផ្ទុះគ្រាប់បែកនៅ Java ប៉ែកខាងកើត បណ្ដាលឲ្យប៉ូលីសរងរបួសជាច្រើននាក់

Chia sẻ
(VOVWORLD) -ករណីបំផ្ទុះគ្រាប់បែកមួយទៀតបានកើតឡើងនាព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុង Surabaya ខេត្ត Java ប៉ែកខាងកើតរបស់ឥណ្ឌូនេស៊ី ដែលមុននេះ ១ ថ្ងៃ ជាទីកន្លែងកើតឡើងការបំផ្ទុះគ្រាប់បែកអត្ថឃាតជាបន្តបន្ទាប់ តម្រង់លើវិហារកាតូលិកចំនួន ៣ ដោយបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣ នាក់ស្លាប់។
ឥណ្ឌូនេស៊ី៖ កើតឡើងការបំផ្ទុះគ្រាប់បែកនៅ Java ប៉ែកខាងកើត បណ្ដាលឲ្យប៉ូលីសរងរបួសជាច្រើននាក់ - ảnh 1 ឥណ្ឌូនេស៊ី៖ កើតឡើងការបំផ្ទុះគ្រាប់បែកនៅ Java ប៉ែកខាងកើត

អ្នកនាំពាក្យប៉ូលីសនៅខេត្ត Java ប៉ែកខាងកើត លោក  Frans Barung Mangera បានឲ្យដឹងថា៖ ករណីបំផ្ទុះគ្រាប់បែកចំនួន ១ ត្រូវបានកើតមានឡើង ដោយបណ្ដាលឲ្យបុគ្គលិកប៉ូលីសមួយនាក់នៅមូលដ្ឋានត្រូវរងរបួស។

នាថ្ងៃទី ១៣ ឧសភា នៅ Surabaya ដែលជាទីក្រុងធំលំដាប់ទី ២ នៅឥណ្ឌូនេស៊ី បានកើតឡើងករណីបំផ្ទុះគ្រាប់បែកចំនួនបីលើកតម្រង់ទៅលើវិហារកាតូលិកចំនួន ៣ បណ្ដាលឲ្យមនុស្សចមនួន ១៣ នាក់ស្លាប់ និង មនុស្សរាប់សិបនាក់ទៀតរងរបួស។

បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់តម្រង់ទៅលើវិហាកាតូលិកចំនួន ៣ នៅ Surabaya នោះ ទីក្រុងទេសចរណ៍ និងតំបន់ធំៗជាច្រើននៅឥណ្ឌូនេស៊ី ត្រូវបានដាក់ក្នុងស្ថានភាពប្រកាសអាសន្នខាងសន្តិសុខនៅកម្រិតខ្ពស់បំផុត។

ស្ដីពីស្ថានភាពទាំងនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាថ្ងៃទី ១៤ ឧសភាបានប្រកាសថា៖ រាល់ករណីវាយប្រហារអត្ថឃាតពោលខាងលើ តម្រង់លើទីក្រុង Surabaya ចំណុះខេត្ត Java ប៉ែកខាងកើត គឺជាកាយវិការគួរឲ្យស្អប់ខ្ពើម៕

ប្រតិកម្មទៅវិញ