ឥណ្ឌានិងអាស៊ានពន្លឿនកាលានុវត្តភាពសហប្រតិបតិ្តការវិនិយោគនិងពាណិជ្ជកម្ម

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី២១ ខែកុម្ភៈ នៅពហុកីឡាដ្ឋាន Jawaharlal Nehru រដ្ឋធានី ញូវដេលី ប្រទេសឥណ្ឌា ក្រសួងឧស្សាហពាណិជ្ជកម្មឥណ្ដាសហការជាមួយ សហព័ន្ធសភាឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌា (FICCI) និងក្រុមប្រឹក្សាអាជីវកម្ម អាស៊ាន-ឥណ្ឌា (AIBC) រៀបចំពិព័រណ៍និងកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន-ឥណ្ឌាលើក ទី៤។
ឥណ្ឌានិងអាស៊ានពន្លឿនកាលានុវត្តភាពសហប្រតិបតិ្តការវិនិយោគនិងពាណិជ្ជកម្ម - ảnh 1 ស្តង់ទំនិញរបស់វៀតណាមនៅពិព័រណ៍ (រូបថត៖ thoibaotaichinh.vn)

ពិព័រណ៍នេះមានការចូលរួមតាំងបង្ហាញនិងឧទ្ទេសនាមផលិតផលនិងសេវា កម្មរបស់សហគ្រាសចំនួន២០០អង្គភាពមកពីឥណ្ឌានិងប្រទេសអាស៊ាននានា ដែលផ្ដោតលើវិស័យកសិកម្មនិងកែច្នៃកសិផល ឱសថ បច្ចេកវិទ្យាព័ត៌មាន ប្រាជ្ញាសិប្បនិម្មិត រថយន្ត ហិរញ្ញវត្ថុធនាគារ គ្រឿងអលង្ការ សិប្បកម្មវិចិត្រ សិល្បៈ ឧបករណ៍សុខាភិបាល ឧបករណ៍ប្រើប្រាស់និងគ្រឿងសង្ហារឹម ជាដើម។ វៀតណាមបានចូលរួមពិព័រណ៍អាស៊ាន-ឥណ្ឌាឆ្នាំនេះ ដោយស្តង់ទំនិញចំនួន៥ ដែលតាំងបង្ហាញផលិតផលសិប្បកម្មវិចិត្រសិល្បៈ កសិផល សេវាកម្ម ទេសចរណ៍និងដឹកជញ្ជូន។

        ក្នុងក្របខ័ណ្ឌពិព័រណ៍លើកនេះ ក៏បានប្រព្រឹត្តទៅសិក្ខាសាលាស្ដីពីកសិកម្ម ពាណិជ្ជកម្មនិងវិនិយោគ ផងដែរ។ ថ្លែងមតិនៅកិច្ចប្រជុំពេញអង្គរលើកទី១ ឯក អគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក Pham Sanh Chau បានវាយតម្លៃថា វេទិកានេះនិងព្រឹត្តិការណ៍ទាក់ទិននានា គឺជាការបង្ហាញយ៉ាងច្បាស់លាស់អំពី គោលនយោបាយ “ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា ដែលក្នុង នោះអាស៊ានដើរតួនាទីស្នូល។ តាមឯកអគ្គរដ្ឋទូតចាត់ទុកថា ការធ្វើសមាហរណ កម្មគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងឥណ្ឌា មិនត្រឹមតែបានឆ្លុះបញ្ចាំងតាមរយៈ ការបង្កើនការផ្លាស់ប្ដូរទំនិញ សេវាកម្មនិងទុនប៉ុណ្ណោះទេ ថែមទាំងក្នុងសកម្មភាព ជួបប្រាស្រ័យរវាងប្រជាជននៃភាគីទាំងពីរ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងការ ផ្លាស់ប្ដូរវប្បធម៌អប់រំ ក៏ដូចជាតម្លៃខាងស្មារតីផ្សេងៗទៀតផង។ លោកឯកអគ្គរដ្ឋ ទូតក៏បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរ ក៏ត្រូវបានបើក ទូលាយដល់វិស័យសុវត្ថិភាពនៅសមុទ្រក៏ដូចជាសេរីភាពនាវាចរណ៍និងអាកាសចរណ៍ដែលសមស្របនឹងច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ