ទិដ្ឋភាពនៃកិច្ចប្រជុំរវាងឥណ្ឌានិងអាស៊ាន (រូបថត៖ Thống Nhất/TTXVN) |
ថ្លែងទៅកាន់សន្និសីទសារព័ត៌មានអំពីកិច្ចប្រជុំនេះ លេខាទទួលបន្ទុកតំបន់ភាគខាងកើតនៃក្រសួងការបរទេសឥណ្ឌា លោកស្រី Vijay Thakur Singh បានអះអាងថាភាគីទាំងពីរបានលើកច្បាស់អំពីការប្រមូលវិធីសាស្រ្តទាំងអស់នៃភាគីនិមួយៗចំពោះតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក។ ថ្នាក់ដឹកនាំអាស៊ានបាន ជចាត់ទុកប្រទេសឥណ្ឌាជាមិត្តដ៏យូរអង្វែង និងជាដៃគូដ៏ស្វាហាប់ ព្រមទាំងបានទទួលស្គាល់ការចូលរួមរបស់ឥណ្ឌាក្នុងតំបន់ដើម្បីសន្តិភាពនិងស្ថិរភាព។
ទន្ទឹមនឹងនេះ លោកស្រី Thakur Singh ក៏បានឲ្យដឹងផងដែរថាថ្នាក់ដឹកនាំឥណ្ឌានិងអាស៊ានបានពិភាក្សាគ្នាអំពីការថែរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាពនិងសុវត្ថិភាពនៅសមុទ្រខាងកើត ជាពិសេសជាការធ្វើនាវាចរណ៍និងអាកាសចរណ៍ដោយសេរីភាព ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវតែ« លើកកម្ពស់សណ្តាប់ធ្នាប់ដោយឈលើការគោរពច្បាប់អន្តរជាតិនៅលើសមុទ្រ»ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផង ដែរ៕