ឥណ្ឌាជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការជាមួយបារាំងអេមីរ៉ាតអារ៉ាប់រួមនិងអូម៉ង់ |
(VOVworld) – នាថ្ងៃទី ១១ កុម្ភៈ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi បានជួបចរចាជាមួយសមភាគីបារាំង លោក Eduard Philippe ដើម្បីពិភាក្សាអំពី របៀបជំរុញទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគីមុននឹងដំណើរទស្សនកិច្ចនៅឥណ្ឌាជាលើកដំបូងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។ ថ្នាក់ដឹកនាំ ទាំងពីររូបបានជួបចរចានៅខាងក្រៅសន្និសីទជាន់ខ្ពស់រដ្ឋាភិបាលដែលត្រូវបាន រៀបចំឡើងនៅទីក្រុង Dubai អេមីរ៉ាតអារ៉ាប់រួម។ មុននេះ លោក Narenda Modi បានជួបសន្ទនាជាមួយព្រះអង្គម្ចាស់ អេមីរ៉ាតអារ៉ាប់រួ Abu Dhabi Mohamed bin Zayed Al Nahyan Al Nahyan។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យថាមពលផ្លូវដេកប្រភពធនធានមនុស្សនិងសេវាកម្មហិរញ្ញវត្ថុ ក្នុងនោះ មានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ តាមនោះ អនុញ្ញតឲ្យសម្ព័ន្ធក្រុមហ៊ុនរួមមានបណ្ដាក្រុមហ៊ុនប្រេងឆៅរបស់ឥណ្ឌកម្មសិទ្ធិ ១០% ហ៊ុននៅបណ្ដាអណ្ដូងប្រេងនៅសមុទ្ររបស់អេមីរ៉ាតអារ៉ាប់រួម។ នាថ្ងៃទី ១១ កុម្ភៈ នាយករដ្ឋមន្ត្រីឥណ្ឌាបានទៅបំពេញទស្សនកិច្ចនៅអូម៉ង់។ ក្នុងការចរចាជាមួយព្រះ មហាក្សត្រអូម៉ង់ Qaboos bin Said al Said ភាគីទាំងពីរបានពិភាក្សាអំពីវិធានការ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មវិនិយោគ ថាមពល ការពារជាតិ សន្តិសុខ សន្តិសុខស្បៀងអាហារនិងបញ្ហាក្នុងតំបន់៕