ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Ajit Doval និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថត៖ THX/TTXVN) |
ក្នុងជំនួបពិភាក្សារវាងទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោក Ajit Doval និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុង New Delhi ស្តីពីបញ្ហាព្រំដែនទ្វេភាគីក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនារវាងតំណាងពិសេស ភាគីទាំងពីរក៏បានប្តេជ្ញាខិតខំប្រឹងប្រែងដើម្បីសម្រេចបានដំណោះស្រាយដោយសមភាព សមហេតុសមផល និងអាចទទួលយកបានចំពោះបញ្ហានេះផងដែរ
ភាគីទាំងពីរក៏បានសម្រេចបានការស្រុះចិត្តគំនិតក្នុងការគោរពគ្នាទៅវិញទៅមកនូវបញ្ហារសើបនិងកង្វល់នានា ដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាព្រំដែនយ៉ាងឆាប់ៗនិងបម្រើផលប្រយោជន៍ចាសារវន្តរបស់ប្រទេសទាំងពីរផងដែរ៕