ឥណ្ឌា - មីយ៉ាន់ម៉ាបានជូបពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានជួបពិភាក្សាជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi នៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី  ៣៥ ដែលកំពុងប្រារព្ធនៅទីក្រុងបាងកក ថៃ អំពី វិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។
ឥណ្ឌា - មីយ៉ាន់ម៉ាបានជូបពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1 នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi (រូបថត៖ vov.vn)

នៅលើបណ្តាញសង្គម Twitter អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Raveesh Kumar បានឲ្យដឹងថា នាយករដ្ឋមន្រ្តីលោក Modi មានកិច្ចពិភាក្សាមានលក្ខណៈស្ថាបនាជាមួយលោកស្រី San Suu Kyi សំដៅបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា ការកសាងសមត្ថភាព ការតភ្ជាប់ ការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជននិងបណ្ដាវិស័យផ្សេងទៀត។

នាយករដ្ឋមន្រ្តីឥណ្ឌាកំពុងធ្វើដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុងបាងកកដើម្បីចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន - ឥណ្ឌាលើកទី ១៦ និងវេទិកាពាក់ព័ន្ធ៕

ប្រតិកម្មទៅវិញ