អូឡាំពិកឆ្នាំ ២០២៤ បាន​លក់​សំបុត្រជាង ៨.៨ លានសន្លឹក

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២០ ខែកក្កដា មិនគ្រប់មួយសប្តាហ៍ មុននឹងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅប្រទេសបារាំង គណកម្មការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅលើភពផែនដីបានប្រកាសថា ចំនួនសំបុត្រដែលបានលក់គឺខ្ពស់បំបែកកំណត់ត្រា ដោយឈានដល់ជាង ៨.៨ លានសំបុត្រ ហើយបានឲ្យដឹងថា អត្តពលិក ២.០០០ នាក់មានវត្តមាននៅភូមិអូឡាំពិកហើយ។
អូឡាំពិកឆ្នាំ ២០២៤ បាន​លក់​សំបុត្រជាង ៨.៨ លានសន្លឹក - ảnh 1និមិត្តរូបអូឡាំពិក និងប៉ារ៉ាឡាំពិក ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ រូបថត៖ AFP/TTXVN

ថ្លែងនៅក្នុងទីក្រុងប៉ារីស ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានវាយតម្លៃថា ការងារត្រៀមរៀបចំកំពុងដំណើរការយ៉ាងល្អ។ ឆាកសម្តែងសម្រាប់ពិធីបើកក៏ត្រូវបានដំឡើងរួចរាល់ដែរ។ ក្នុងពេលនោះ ប្រធានគណៈកម្មការរៀបចំអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក Tony Estanguet បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់គណៈកម្មការរៀបចំក្នុងការធានាទំនួលខុសត្រូវសង្គម ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនយ៉ាងច្រើន។ គណៈកម្មការរៀបចំនឹងធានា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ក្លាយជាការប្រកួតដ៏ធំបំផុតនៅលើភពផែនដីដំបូងគេដែលសម្គាល់សមភាពយេនឌ័រ។

ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ បានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា។ បន្ទាប់មក ប៉ារ៉ាឡាំពិកក៏ប្រព្រឹត្តទៅនៅទីក្រុងប៉ារីសចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៨ ខែកញ្ញាផងដែរ៕

ប្រតិកម្មទៅវិញ