អេហ្ស៊ីបអះអាងថាបន្តការខិតខំប្រឹងប្រែងដើម្បីជួយបញ្ចប់វិបត្តិស៊ីរី

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១២ មិថិនា នៅក្នុងជំនួបជាមួយ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរីលោក Staffan de Mistura នោះ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi បានចាត់ទុកថា៖ទីក្រុងគែរនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយបញ្ចប់វិបត្តិនាបច្ចុប្បន្ននៅស៊ីរី។ 
អេហ្ស៊ីបអះអាងថាបន្តការខិតខំប្រឹងប្រែងដើម្បីជួយបញ្ចប់វិបត្តិស៊ីរី - ảnh 1 បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ
ទទួលបន្ទុកស៊ីរីលោក Staffan de Mistura និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi

លោក Abdel-Fattah al-Sisi ក៏បានពិភាក្សាអំពីបម្រែបម្រូលនាពេលថ្មីៗនេះ នៅស៊ីរី ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ សំដៅទទួលឲ្យបានដំណោះស្រាយនយោបាយមួយសម្រាប់វិបត្តិនៅប្រទេសមជ្ឈឹមបូព៌ានេះ។

ប្រធានាធិបតីលោក al-Sisi បានអះអាងថា៖ អេហ្ស៊ីបនឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលឲ្យបានដំណោះស្រាយនយោបាយពេញលេញ ដែលអាចនឹងធានានូវឯកភាពទឹកដីរបស់ស៊ីរី របៀបរបប និងបណ្ដាស្ថានប័នរដ្ឋនៅស៊ីរី

រីឯខ្លួនវិញ លោក Mistura បានលើកត្រដែតនូវឋានៈរបស់អេហ្ស៊ីបនៅមជ្ឈឹមបូព៌ា ពោលគឺជាសសរទ្រូងមួយសម្រាប់ស្ថិរភាពនៅក្នុងតំបន់។ លោកក៏បានសម្តែងនូវគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការនិងការពិគ្រោះយោបល់ជាមួយទីក្រុងគែរនាខាងមុខដើម្បីបំបែកភាពទាល់ច្រកនាបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ