អេហ្ស៊ីប-ប៉ាឡេស្ទីនពិភាក្សាអំពីដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ

Chia sẻ
(VOVworld) – នាថ្ងៃទី ៩ មេសា ប្រធានាធិបតីអេហ្ស៊ីប លោក
 Adli Mansour និងសមភាគីប៉ាឡេស្ទីន លោក​ Mamoud Abbas
បានជួបសន្ទនានៅទីក្រុងកែរសំដៅពិភាក្សាអំពីវិធានការដំណើរ
ការវង់ចរចារថ្មីបំផុតរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន

អេហ្ស៊ីប-ប៉ាឡេស្ទីនពិភាក្សាអំពីដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ  - ảnh 1
អេហ្ស៊ីប-ប៉ាឡេស្ទីនពិភាក្សាអំពីដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ារ (Image: VOV)


(VOVworld) – ក្នុងការខំប្រឹងប្រែងនាពេលថ្មីនេះសំដៅជំរុញដំណើរការសន្តិភាព
នៅមជ្ឈឹមបូព៌ារ នាថ្ងៃទី ៩ មេសា ប្រធានាធិបតីអេហ្ស៊ីប លោក Adli Mansour និង
សមភាគីប៉ាឡេស្ទីន លោក​ Mamoud Abbas បានជួបសន្ទនានៅទីក្រុងកែរសំដៅ
ពិភាក្សាអំពីវិធានការដំណើរការវង់ចរចារថ្មីបំផុតរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននា
ខែមេសានេះប្រកបដោយជោគជ័យ។អ្នកនាំពាក្យនៃវិមានប្រធានាធិបតីអេហ្ស៊ីប
បានឲ្យដឹងថា៖ ប្រធានាធិបតី Mansour បានអះអាងជាថ្មីម្តងទៀតជាមួយ សាមភគី
ប៉ាឡេស្ទីន លោក Abbas អំពីទស្សនៈរបស់អេហ្ស៊ីបគឺ៖ បញ្ហាប៉ាឡេស្ទីនគឺជាអាទិភាព
ជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់អេហ្ស៊ីប ក៏ដូចជា ក្នុងពិភពអារ៉ាប់
ផងដែរ។ អេហ្ស៊ីបគាំទ្រមជ្ឈដ្ឋានថ្នាក់ដឹកនាំប៉ាឡេស្ទីន ក្នុងការខំប្រឹងប្រែងសម្រុះ
សម្រួលជំលោះនាប្ចុប្បន្នដោយឈរលើគោលការណ៍ អន្តរជាតិជាពិសេសគឺការ
ផ្តើមគំនិតសន្តិភាពអារ៉ាប់ដែលថ្នាក់ដឹកនាំអារ៉ាប់បាន លើកឡើងហើយចាត់ទុក
នេះគឺជាវិធានការតែមួយគត់ដើម្បីទទួលបានខឿនសន្តិភាពយូរអង្វែងរវាង
អ៊ីស្រាអែលនិងប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ