អេហ្ស៊ីបប្រកាសបញ្ជីរាយនាមបឋមបេក្ខជន សម្រាប់ការបោះឆ្នោតប្រធានាធិបតី

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៣១ មករា ស្ថាប័នរៀបចំការបោះឆ្នោតអេហ្ស៊ីប (NEA) បានប្រកាស បញ្ជីរាយនាមបឋមបេក្ខជនប្រជែងសន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងប្រព្រឹត្តិទៅនាចុងខែមិនា ឆ្នាំ ២០១៨។ តាមផែនការ បញ្ជីរាយនាម បេក្ខជនគ្រប់លក្ខខ័ណ្ឌចុងក្រោយនឹងត្រូវបានប្រកាសនាថ្ងៃទី ២៤ កុម្ភៈខាងមុខ។
អេហ្ស៊ីបប្រកាសបញ្ជីរាយនាមបឋមបេក្ខជន សម្រាប់ការបោះឆ្នោតប្រធានាធិបតី - ảnh 1អេហ្ស៊ីបប្រកាសបញ្ជីរាយនាមបឋមបេក្ខជន សម្រាប់ការបោះឆ្នោតប្រធានាធិបតី 

បញ្ជីរាយនាមពោលខាងលើដែលបានប្រកាសរួមមានបេក្ខជនចំនួន ២ នាក់ គឺ ប្រធានាធិបតីកាន់អំណាច លោក Abdel-Fattah El-Sisi ប្រធានគណបក្ស Al-Ghad លោក Moussa Mostafa Moussa។ បេក្ខជនទាំង ពី រូបនេះ បានបំពេញបែបបទតាមការកំណត់ ឆ្លើយតបនឹងលក្ខណៈវិនិយោគច្ឆ័យរបស់រដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតប្រធានាធិបតី ពោលគឺទទួលបានការគាំទ្រ យ៉ាងហោចណាស់របស់ប្រជាពលរដ្ឋចំនួន ២៥ ពាន់នាក់ មកពី ខេត្ត ចំនួន ១៥ ក៏ដូចជាការតែងតាំងរបស់សមាជិកសភាចំនួន ២០ នាក់។

ការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ មិនា នៅអេហ្ស៊ីប ហើយលទ្ធផលនៃការបោះឆ្នោតវង់ទី ១ នឹងត្រូវបានប្រកាសនាថ្ងៃទី ២ មេសាខាងមុខ៕

ប្រតិកម្មទៅវិញ