អេហ្ស៊ីបកាត់ទោសប្រហារជីវិតនិងដាក់ពន្ធនាគារអស់មួយជីវិតចំពោះសមាជិក MB ៩នាក់

Chia sẻ
(VOVworld) - នាថ្ងៃទី១៧ កក្កដា តុលាការព្រហ្មទ័ណ្ឌ
ក្រុងគែ បានកាត់ទោសប្រហារជីវិតនិងដាក់ពន្ធនាគារ
អស់មួយជីវិតដោយកំបាំងមុខចំពោះសមាជិក៩នាក់
នៃអង្គការបងប្អូនអ៊ីស្លាម (MB) ដែលកំពុងត្រូវហាម
ឃាត់ធ្វើសកម្មភាពនៅអេហ្ស៊ីប។
អេហ្ស៊ីបកាត់ទោសប្រហារជីវិតនិងដាក់ពន្ធនាគារអស់មួយជីវិតចំពោះសមាជិក MB ៩នាក់ - ảnh 1
ជនអ៊ីស្លាមធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអេហ្ស៊ីប (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី១៧ កក្កដា តុលាការព្រហ្មទ័ណ្ឌក្រុងគែ បានកាត់ទោស
ប្រហារជីវិតនិងដាក់ពន្ធនាគារអស់មួយជីវិតដោយកំបាំងមុខចំពោះសមាជិក៩នាក់
នៃអង្គការ បងប្អូនអ៊ីស្លាម (MB) ដែលកំពុងត្រូវហាមឃាត់ធ្វើសកម្មភាពនៅអេហ្ស៊ីប
។តុលាការបានកាត់ទោសប្រហារជីវិតចំពោះមុខសញ្ញា៦នាក់និងដាក់ពន្ធនាគារ
អស់មួយជីវិតចំពោះមុខសញ្ញា៣នាក់ទៀតដោយសារពួកគេចូលរួមក្នុងការវាយ
ប្រហារដែលត្រូវបានហៅថា ព្រឹត្តិការណ៍ Omraneya កាលពីខែវិច្ចិកាឆ្នាំ២០១៣។
តាមសាលក្រមរបស់តុលាការថា មុខសញ្ញាទាំងនេះត្រូវបានកាត់ទោសពីបទធ្វើ
បាតុកម្មដោយខុសច្បាប់ រារាំងចរាចរណ៍ និងស្ដុកអាវុធដោយខុសច្បាប់។ក្រៅពី
នោះ ជនជាប់ចោទទាំងនេះក៏ត្រូវបានចោទប្រកាន់ពីបទសម្លាប់កុមាមួយនាក់
និងគំរាមកំហែងជីវិតរបស់អ្នកដទៃ៕

ប្រតិកម្មទៅវិញ