អាហ្វហ្គានីស្ថានប្រកាសបញ្ជីរាយនាមបក្ខជនក្នុងគណៈរដ្ឋមន្ត្រី

Chia sẻ
(VOVworld) – នាថ្ងៃទី ១២ មករា ប្រធានាធិបតីអាហ្វហ្គានីស្ថាន
លោក Mohammad Ashraf Ghani បានប្រកាសបញ្ជីរាយនាម
គណៈរដ្ឋមន្ត្រីថ្មីដែលមានសមាជិកចំនួន ២៥ រូប។

អាហ្វហ្គានីស្ថានប្រកាសបញ្ជីរាយនាមបក្ខជនក្នុងគណៈរដ្ឋមន្ត្រី - ảnh 1
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Mohammad Ashraf Ghani (Image: VNA)

(VOVworld) – នាថ្ងៃទី ១២ មករា ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Mohammad
Ashraf Ghani បានប្រកាសបញ្ជីរាយនាមគណៈរដ្ឋមន្ត្រីថ្មីដែលមានសមាជិកចំនួន
២៥ រូប។ តាមនោះ លោក Salahuddin Rabbani អតីតប្រធានក្រុមប្រឹក្សាសន្តិភាពកំពូល របស់អ្វហ្គានីស្ថានត្រូវបានជ្រើសតាំងធ្វើជារដ្ឋមន្ត្រីការបរទេស លោក Sher Mohammad
Karimi សេនាធិការកងទ័ពអាប់ហ្គានីស្ថាននឹងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនិង
លោក Nur ul-Haq Ulumi នឹងត្រូវបានជ្រើសតាំងធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នាយកស្ថាប័នចារកម្មជាតិអាប់ហ្គានីស្ថាន លោក Rahmatullah Nabil ត្រូវបានជ្រើសរើសធ្វើជាអ្នកប្រមុខផ្នែកចារកម្មនៃប្រទេសនេះជាថ្មីម្តងទៀត។ រដ្ឋសភាអាប់ហ្គានីស្ថាននឹងពិនិត្យមើលនិងអនុម័តលើបញ្ជីរាយនាមនេះ៕

ប្រតិកម្មទៅវិញ