មន្ត្រីសន្តិសុខអាហ្វហ្គានីស្ថាននៅកាប៊ុល (រូបថត៖ THX / TTXVN) |
ហេតុការណ៍នេះបានកើតឡើងកាល ពីព្រឹកថ្ងៃទី ១៩ ខែមីនានៅលើដងផ្លូវក្នុងស្រុក Shirzad ដ៏អស្ថិរភាព ដែលធ្វើឱ្យមេដឹកនាំតាលីបង់ Mawlawi Zaker និងអង្គរក្សម្នាក់ទៀត ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុណ៍តែម្តង។ រថយន្តរបស់ក្រុមឧទ្ទាមទាំងនេះក៏ត្រូវបានបំផ្លាញផងដែរនៅក្នុងការផ្ទុះនេះ។
នាថ្ងៃដដែលនោះ មជ្ឈដ្ឋានមន្ត្រី អាហ្វហ្គានីស្ថានបានឲ្យដឹងថា ក្រុមឧទ្ទាមមានចំនួន ៣០ នាក់ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកររដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) បានចុះចាញ់ចំពោះមុខកងកម្លាំងសន្តិសុខនៅខេត្ត Laghman ភាគខាង កើតប្រទេសនេះ៕