ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អ្នកទោសប៉ាឡេស្ទីនប្រហែល ៥០នាក់ត្រូវបានដោះលែង

Chia sẻ
(VOVWORLD) - ប្រភពពីអ៊ីស្រាអែលនៅថ្ងៃទី ១ ខែកក្កដា បានបញ្ជាក់ថា កងទ័ពរបស់ប្រទេសនេះបានដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ៥០ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ 
ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អ្នកទោសប៉ាឡេស្ទីនប្រហែល ៥០នាក់ត្រូវបានដោះលែង - ảnh 1លោក Mohammed Abu Selmia (កណ្តាល) នាយកមន្ទីរពេទ្យ Al Shifa ក្នុង Gaza បន្ទាប់ពីត្រូវបានអ៊ីស្រាអែលដោះលែងនៅថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២៤ (រូបថត៖ AP/TTXVN)

អ្នកទោសត្រូវបានដោះលែងពីកន្លែងនានារបស់អ៊ីស្រាអែល រួមទាំងជំរុំឃុំឃាំងយោធា Sde Teiman នៅភាគខាងត្បូង ជាកន្លែងដែលជនជាតិប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានចាប់ខ្លួននៅក្នុងជម្លោះដែលកំពុងបន្ត។ សេចក្តីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងថា ការដោះលែងអ្នកទោសនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលរបស់ប្រទេសនេះ បានបើកសវនាការលើបណ្តឹងមួយដោយក្រុមសិទ្ធិមនុស្សអំពីស្ថានភាពដ៏លំបាកនៅក្នុងពន្ធនាគារ។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយកាលពីម្សិលមិញ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសទួរគី Hakan Fidan រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់ Ali Bagheri Kani បានរិះគន់យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ហើយបានកត់សម្គាល់ថា ការវាយប្រហារណាមួយរបស់អ៊ីស្រាអែលលើលីបង់នឹងត្រូវសងតម្លៃខ្ពស់ដែរ។

កាលពីម្សិលមិញផងដែរ ក្រុម Houthi ដែលជាក្រុមប្រដាប់អាវុធដ៏ធំបំផុតរបស់យេម៉ែន គាំទ្រដោយអ៊ីរ៉ង់ បានឲ្យដឹងថា ខ្មាន់កាំភ្លើងរបស់ខ្លួនបានធ្វើការវាយប្រហារយោធាចំនួន ៤ លើកប្រឆាំងនឹងនាវាពាណិជ្ជកម្មចំនួន ៤ គ្រឿង ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែល នៅក្នុងសមុទ្រក្នុងតំបន់ចំនួន ៤ រួមមានសមុទ្រក្រហម សមុទ្រអារ៉ាប់ សមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រឥណ្ឌា៕

ប្រតិកម្មទៅវិញ