អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់បានប្រកាសពីប្រភពថវិកាជា​លើក​ដំបូង ចាប់តាំងពីឡើងកាន់អំណាច

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ១៣ ខែមករា រដ្ឋអំណាចតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថានបានប្រកាសពីការអនុម័តលើកញ្ចប់ថវិកាជាលើកដំបូង ចាប់តាំងពីកងកម្លាំងអ៊ីស្លាមនេះបានវិលត្រឡប់មកកាន់អំណាចវិញកាលពីខែសីហាឆ្នាំមុន ប៉ុន្តែមិនបានលើកឡើងពីបំណុលបរទេសឡើយ។
អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់បានប្រកាសពីប្រភពថវិកាជា​លើក​ដំបូង ចាប់តាំងពីឡើងកាន់អំណាច - ảnh 1ធនាគារកណ្តាលអាហ្វហ្គានីស្ថាន នៅរដ្ឋធានីកាប៊ុល។ (រូបថត៖ DW/TTXVN)

អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុនៃរដ្ឋអំណាចតាលីបង់លោក Ahmad Wali Haqmal បានលើកច្បាស់ថា "ជាលើកដំបូងក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅ យើងមានថវិកាដោយឯករាជ្យ មិនពឹងផ្អែកលើជំនួយបរទេស"។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ថវិកាចំនួន ៥៣,៩ពាន់លាន afghanis (ស្មើរនឹង៥០៨ លានដុល្លារអាមេរិក) ដែលត្រូវបានអនុម័តនៅថ្ងៃទី ១២ ខែមករា នឹងត្រូវបានប្រើប្រាស់សម្រាប់ត្រីមាសទីមួយឆ្នាំ ២០២២ ហើយនឹងត្រូវបានចំណាយស្ទើរតែទាំងស្រុងលើទីភ្នាក់ងាររដ្ឋាភិបាល។ ដូច្នោះហើយ មន្ត្រីរាជការជាច្រើនដែលមិនបានទទួលប្រាក់បៀវត្សរ៍ក្នុងរយៈពេលជាច្រើនខែកន្លងមក នឹងចាប់ផ្តើមទទួលបានប្រាក់បៀវត្សរ៍របស់ខ្លួននៅចុងខែមករា។ លើសពីនេះទៅទៀត ទឹកប្រាក់ប្រហែល ៤,៧ ពាន់លាន afghanis នឹងត្រូវចំណាយលើគម្រោងអភិវឌ្ឍន៍មួយចំនួន រួមមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផងដែរ។ យោងតាមលោក Haqmal បានឲ្យដឹងថា ថវិកាទាំងនេះ ត្រូវបានប្រមូលពីប្រភពធនធានផ្ទាល់របស់អាហ្វហ្គានីស្ថាន ដូចជាប្រាក់ចំណូលពីពន្ធ ពាណិជ្ជកម្ម និងធនធានរ៉ែ៕

 

ប្រតិកម្មទៅវិញ